ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លន បញ្ញាស្រមៃមេដាយមាស ស៊ីហ្គេមឆ្នាំ២០២៣

134

ភ្នំពេញ៖ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះកីឡាករ កីឡាការិនីកម្ពុជាគ្រប់ៗរូបបានដាក់ក្ដីសង្ឃឹមពីការប្រជែងយកមេដាយមាសក្នុងថានៈជាម្ចាស់ផ្ទះ។
ដោយឡែកកីឡាករប្រដាល់Kick-Boxingដែលកាលស៊ីហ្គេមលើកទី៣១នៅប្រទេស
វៀតណាមគេដណ្ដើមបានមេដាយប្រាក់នោះបាននិយាយថា«ក្ដីស្រមៃខ្ញុំចង់វ៉ៃនៅស៊ីហ្គេម២០២៣ នៅស្រុកខ្មែរ ហើយចង់យកមេដាយមាសទៀត»។
ជើងខ្លាំងក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមបានរៀបរាប់ថារូបគេពិតជាមានក្ដីស្រមៃដ៏ធំគឺចង់យកមេដាយមាសជូនជាតិសម្រាប់ស៊ីហ្គេមនាឆ្នាំក្រោយ។ប៉ុន្តែយ៉ាងណាក្ដីស្រមៃមួយនេះខ្លួនមិនហ៊ានអះអាងថានឹងសម្រេចបានឬយ៉ាងណានោះឡើយដ្បិតថាកីឡាករជម្រើស
ជាតិគ្រប់ប្រទេសសុទ្ធតែខ្លាំងៗហើយប្រទេសផ្សេងៗក៏គេមានការពង្រឹងនិងការហ្វឹកហាត់ខ្លាំងដូចគ្នា។

បញ្ញាបន្តថាគោលដៅរបស់យើងគឺយើងបានកំណត់រួចហើយថាត្រូវតែយកមេដាយ
មាសតែការប្រកួតយើងមើលមិនឃើញទេ។ហេតុនេះយើងមានតែប្រឹងប្រែងហ្វឹកហាត់ប៉ុណ្ណោះ។សម្រាប់អារម្មណ៍របស់ខ្ញុំគឺខ្ញុំគិតថាខ្ញុំនឹងអាចមានការខកចិត្តខ្លះៗដែរបើសិនយើងប្រឹងប្រែងហើយ តែមិនអាចសម្រេចបានតាមក្ដីស្រមៃរបស់យើងនោះ។
កាលពីស៊ីហ្គេមនៅវៀតណាមឆ្នាំ២០២២កីឡាករជម្រើសជាតិកម្ពុជារូបនេះធ្វើបានល្អមែនទែន ដោយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែចាញ់ម្ចាស់ផ្ទះវៀតណាម ដោយពិន្ទុ០ទល់៣ ហើយទទួលបានមេដាយប្រាក់ លើប្រភេទកីឡា Kick-Boxing ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង