លោកឃ្លាំង ហួត ៖មន្ត្រី និងកងកំលាំង ទាំងអស់កុំពាក់ព័ន្ធជាមួយ ល្បែងស៊ីសងអោយ សោះ ត្រូវរួមគ្នាលុបបំបាត់អោយអស់ក្នុងមូលដ្ឋាន រាល់កន្លែងលេងល្បែងតូចធំ
ភ្នំពេញ៖នៅរសៀលថ្ងៃទី១១-១០-២០២២នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងបន្ថែមពីការបង្ក្រាប ល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់ និងការបង្ក្រាបបទស្មើសផ្សេងៗ និងគ្រឿងញៀនជាដើម ។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលាខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ, លោក-លោកស្រីអភិបាលរងខណ្ឌ, គណ:នាយករដ្ឋបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, អធិការរងខណ្ឌ, ប្រធានការិយាល័យនៃរចនាសម្ព័ន្ធខណ្ឌ, ចៅសង្កាត់ទាំង៧, នាយប៉ុស្តិ៍+នាយរងនគរបាលទាំង៧, មេភូមិ និងប្រធានមណ្ឌលទាំង៣០ សរុបប្រមាណ ១០០នាក់ ។
ក្នុងកិច្ចប្រជុំនោះ លោកឃ្លាំង ហួត បានណែនាំការងារសំខាន់ចំនួន៤ដូចខាងក្រោម ៖
១-ណែនាំអោយមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ថែរក្សា សន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន ជាពិសេសត្រូវរក្សាអោយបាននូវ សន្តិភាព ។
២-ចំណុចដែលសំខាន់ សូមមន្ត្រី និងកងកំលាំង ទាំងអស់កុំពាក់ព័ន្ធជាមួយល្បែងស៊ីសងអោយ សោះ ត្រូវរួមគ្នាលុបបំបាត់អោយអស់ក្នុងមូលដ្ឋាន រាល់កន្លែងលេងល្បែងតូចធំ ។
៣-សំណូមពរអោយថ្នាក់ខណ្ឌ ធ្វើបច្ចុប្បន្នភាព ផ្ទះជួល ដីជួល ឃ្លាំងជួល ឡើងវិញ និងចុះពិនិត្យ អោយបានត្រឹមត្រូវ ។
៤-រាល់កិច្ចប្រជុំគណ:បញ្ជាការឯកភាព ខណ្ឌគឺត្រូវមានរបៀបវារ:ជាអាទិភាព គឺ ការ ពង្រឹង ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ ប្រភេទ ក្នុងមូលដ្ឋាន ៕