លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ទទួលទេយ្យទានពីព្រះចៅអធិការវត្តសុវណ្ណធម្មរាជទុកចែកជូនប្រជាពលរដ្ឋក្រីក្រ
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៣ខែតុលាឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញគឺ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានទទួលទេយ្យទានជាគ្រឿងបរិភោគ និង បច្ច័យពី ព្រះគ្រូវិជ័យរតនធម្ម គង់ សាមន ព្រះចៅអធិការវត្តសុវណ្ណធម្មរាជ ដែលស្ថិតនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ចូលរួមចំណែកជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានអោយដឹងថា ចំពោះទេយ្យទាន និងបច្ច័យដែលទទួលបានមាន:អង្ករ ចំនួន០១តោន.ទឹកសុទ្ធ ចំនួន៥០កេសទឹកក្រូច ចំនួន២០កេស.មី ចំនួន៥០កេស.ទឹកត្រី ចំនួន១០យួរ.ទឹកស៊ីអ៉ីវ ចំនួន១០យួរ
.ស្ករស ចំនួន៥០គីឡូ.ទឹកដោះគោខាប់ ចំនួន០២កេស.ត្រីខ ចំនួន៣០យួរ និង បច្ច័យ ចំនួនបួនលានរៀល។
លោកអភិបាលខណ្ឌព្រែកព្នៅបានអោយដឹងថា ចំពោះអំណោយដែលទើបទទួលបាននៅពេលនេះ គឺទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅផងដែរ៕