អភិបាលខណ្ឌព្រែកព្នៅ និងអភិបាលស្រុកពញាឮ យកអំណោយចែកជូន ប្រជាពលរដ្ឋក្រីក្រ ១០០គ្រួសារ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២២នេះ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ និង លោកថន សុវណ្ណា អភិបាលស្រុកពញាឮ ខេត្តកណ្ដាល ចុះពិនិត្យមើលការបើកការដ្ឋានជួសជុលស្ថាបនា ផ្លូវលេខ៥១ នៅត្រង់ចំណុចព្រុំប្រទល់គ្នា រវាងខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញនិងស្រុកពញាឮខេត្តកណ្ដាល អោយបានល្អប្រសើរឡើងវិញ ងាយស្រួលក្នុងការធ្វើដំណើរ បន្ទាប់ពីផ្លូវមួយខ្សែនេះរងការខូចនាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលស្រុក ខណ្ឌ បានរួមដៃគ្នាយកអំណោយ និង ថវិកា ទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណ១០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១០គីឡូក្រាម.មី១០កញ្ចប់.ទឹកត្រី .ទឹកសុីអុីវ៤ដប .ទឹកផ្លែឈើ ២កំប៉ុង និង ថវិកា២មុឺនរៀលផងដែរទុកជាទ្រនាបដៃពេលវិលត្រឡប់ទៅកាន់គេហដ្ឋានពួកគាត់វិញរៀងខ្លួន។
លោកអភិបាលខណ្ឌបានលើកឡើងថា ចំពោះសកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសាន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ហើយចំពោះការផ្ដល់អំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ ទុកដោះស្រាយជីវភាព ៕