ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្តើមរាប់ថយក្រោយ ២០០ថ្ងៃ ឆ្ពោះទៅ SEA Games ឆ្នាំ២០២៣

2,008

ភ្នំពេញ៖ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរការររាប់ថយក្រោយ ២០០ថ្ងៃ ឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ និងវឌ្ឍនភាពការងារ CANSOC ។
លោកបណ្ឌិតថោងខុនបានមានប្រសាសន៍ថាដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងជាប្រធាន CAMSOC បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងាររបស់ CAMSOC និងជាការប្រកាស ផ្សព្វផ្សាយការរាប់ថយក្រោយគម្រប់ ២០០ថ្ងៃ គឺត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីឆ្ពោះទៅ SEA Games ASEAN Para Games ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិCAMSOCបានរៀបចំពិធីរាប់ថយក្រោយជាបន្តបន្ទាប់ចាប់ពី១០០០ថ្ងៃ ៥០២ថ្ងៃ ៣០០ថ្ងៃ និង ២០០ថ្ងៃនេះ ហើយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ យើងនៅសល់ ១០០ថ្ងៃតែប៉ុណ្ណោះដែលត្រូវរៀបចំពិធីជួបជុំនាយបេសកកម្មកីឡាបណ្តាប្រទេសអាស៊ីអា
គ្នេយ៍ទាំង ១១ប្រទេស ក្នុងពិធីបើកសិក្ខាសាលានាយបេសកកម្ម “CDM Seminar” ។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្តី និងការដឹកនាំផ្ទាល់របស់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានCAMSOCជាមួយការខិតខំប្រឹងប្រែងរបស់គណៈកម្ម
ការជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត CAMSOC បានដើរលើផ្លូវត្រឹមត្រូវ និងមានវឌ្ឍនភាពល្អ ប្រកបដោយសុទិដ្ឋិនិយម និងជំនឿជឿជាក់ថា សមិទ្ធផល សម្រេចបានកន្លងមក ក្នុងការត្រៀមលក្ខណៈរៀបចំ Games ដ៏ធំជាប្រវត្តិសាស្ត្រជាតិ ក្នុងកំណត់ត្រារង់ចាំ៦៤ឆ្នាំនឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាគុណប្រយោជន៍ជាតិដ៏ធំធេង។
លោកបណ្ឌិតបានបន្តថា មកដល់ពេលនេះ CAMSOC សម្រេចបានការងារជាច្រើន និងការងារមួយចំនួនទៀតកំពុងមានវឌ្ឍនភាពល្អ ឆ្ពោះ ទៅមុខ និងគោលដៅជាក់លាក់។ យន្តការត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយបញ្ហា “CAMSOC” បានធ្វើដោយយកចិត្តទុកដាក់ និងទៀងទាត់ជាទីបំផុត។មុខសញ្ញាការងារសំខាន់ៗជាអាទិភាពត្រូវបានកំណត់និងសម្រេច
បានជាផ្លែផ្កា ជាបន្តបន្ទាប់ដូចជា ការជួសជុលទីលានប្រកួត ការកំណត់ទីតាំងទីលានប្រកួត បានសម្រេចតាមផែនការកំណត់ជាស្ថាពរ ។ការកំណត់ប្រភេទកីឡា វិញ្ញាសាកីឡា ទាំង SEA GamesនិងASEANParaGamesគឺជាមូលដ្ឋាននការរៀបចំការប្រកួតបច្ចេកទេសឲ្យឆ្ពោះទៅមុខយ៉ាងរលូន។
ការផ្តល់សិទ្ធិធ្វើប្រតិភូកម្មនូវមុខងារបម្រើសេវានិងរៀបចំជំនាញមួយចំនួនត្រូវបានផ្ដល់ជូនក្រុមហ៊ុនឯកជនដូចជាការជួសជុលសាងសង់ទីលានប្រកួតការតម្លើងរៀបចំប្រព័ន្ធគ្រប់គ្រងព្រឹត្តិការណ៍ “Games Management System”ការស្វែងរកចំណូល តាម Sponsor ការដេញថ្លៃម្ហូបអាហារ ការរៀបចំប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិ International Broadcasting Center ។ល។

ទីកន្លែងស្នាក់នៅហូបចុកជាង៥៥០០នាក់ក្នុងមួយថ្ងៃត្រូវបានកំណត់ទាន់ពេលវេលាក្នុងភូមិកីឡា ដែលកំពុងជំរុញការសាងសង់យ៉ាងមមាញឹកបំផុតដែលក្រុមហ៊ុន Sport Village សន្យាប្រគល់ជូនCAMSOC ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រត្រូវបានរដ្ឋបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ក្នុងការពន្លឿនដាក់ប្រព័ន្ធលូជួសជុលផ្លូវការតភ្ជាប់ផ្លូវទៅមហាវិថីឈ្នះឈ្នះជាមួយការតុបតែងបង្គោលភ្លើង និងបំពាក់ភ្លើង បំភ្លឺតាមដើមឈើ ជាដើម។
ខេត្តដែលត្រៀមទទួលរៀបចំប្រកួតកីឡាមួយចំនួន ដូចជា កែប កំពត ព្រះសីហនុ សៀមរាប ក៏ សម្តេចពិជ័យ សេនាប្រធាន បានដាក់គោលការណ៍ឱ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សោភណ្ឌភាព និង រៀបចំគណៈកម្មការចំពោះកិច្ចរបស់ខេត្ត គាំទ្រសហការជាមួយ CAMSOC រួចរាល់ហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង