ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាត់តម្រឹមផ្ការលើសួនច្បារ និងកាត់លះមែកដើមឈើ ខណៈដែលប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន

74

 

ភ្នំពេញ៖ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់ស្អាតនិងមានភាពទាក់ទាញ ខណៈដែលប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ លោកឃួង ស្រេងជាអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ក្នុងការលើការកែលម្អសោភ័ណភាពរាជធានីភ្នំពេញ ។

ជាក់ស្តែងនៅពេលនេះការិយាលយ័សួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានកាត់តម្រឹមផ្ការលើសួនច្បារមិត្តភាពកម្ពុជាថៃ កាត់សំអាតស្មៅលើសួមច្បារស្តាតចាស់ បន្តររើការឺឡាចាស់ចេញនិងរៀបការឺឡាថ្មីថ្មក្រានីតលើសួនច្បារមុខវិមានសន្តិភាព និងបន្តរលះមែកដើមអំពិលបារាំងនៅមហាវិថីឈ្នះៗជាដើម។ជាមួយគ្នានេះលោកឃួង ស្រេងជាអភិបាលរាជធានីភ្នំពេញ នូវបានណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការ តុបតែងសួនច្បារ បំពាក់អំពូលភ្លើង ផ្កាភ្ញី ជួសជុលផ្លូវក្រលុកសំបុក
មាន់ អ៊ុតកៅស៊ូកំណាត់ផ្លូវជាច្រើនខ្សែ ពិសេសផ្លូវពាក់ព័ន្ធដែលប្រតិភូឆ្លងកាត់។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាននេះ សម្រាប់ថ្ងៃទី១០វិច្ឆិកា គណៈប្រតិភូនៃបណ្តាប្រទេសមួយចំនួននឹងអញ្ចើញមកដល់កម្ពុជា នៅថ្ងៃទី១១វិច្ឆិកា ប្រតិភូ ប្រមុខរាជរដ្ឋាភិបាល មន្ត្រីពាក់ព័ន្ធអញ្ជើញដល់ហើយនៅថ្ងៃទី១២វិច្ឆិកា សម្តេចតេជោហ៊ុន សែននឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាននេះនិងបន្តកិច្ចប្រជុំជាបន្តបន្ទាប់ដល់ថ្ងៃទី១៣វិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង