ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូ WT នឹងរកមេដាយមាស ឲ្យបានយ៉ាងតិច៣គ្រឿងក្នុងស៊ីហ្គេមឆ្នាំ២០២៣

102

ភ្នំពេញ៖លោកបណ្ឌិតជ្រិន សុធាអគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូWT(World Taekwondo) កម្ពុជាបានដាក់គោលដៅដណ្តើមមេដាយមាសឱ្យបានយ៉ាងតិច៣គ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលចំនួនមេដាយមាស៣គ្រឿងនេះគឺស្របតាមសន្ទស្សន៍មេដាយមាសរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

តេក្វាន់ដូWTជាប្រភេទកីឡាមួយដ៏មានសក្តានុលមួយរបស់កម្ពុជាដែលធ្លាប់ដណ្តើម
បានមេដាយមាសប្រាក់និងសំរឹទ្ធិជាបន្តបន្ទាប់ ពីព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមរៀងរាល់២ឆ្នាំម្តងតេក្វាន់ដូ WT ក៏កំពុងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី
សម្រេចឱ្យបានជោគជ័យជាប្រវត្តិសាស្ត្រនៅក្នុងការប្រកួតកីឡាស៊ី ហ្គេមលើកទី៣២ឆ្នាំ
២០២៣ ជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយរង់ចាំអស់ រយៈពេល ៦៤ឆ្នាំ។
កីឡាតេក្វាន់ដូ WT កម្ពុជាកាន់តែបន្តការប្រឹងប្រឹងយ៉ាងខ្លាំងក្លាដើម្បីអភិវឌ្ឍន៍សមត្ថ
ភាព គុណភាពកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀតដើម្បី
ពង្រឹងគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនេះ។
ក្រោមការជំរុញលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT កម្ពុជា បានប្រឹងប្រែងក្នុងការជម្រុញឱ្យប្រភេទកីឡាអូឡាំពិកដ៏មានសក្តានុពលមួយនេះ អាច ដណ្ដើមបានមេដាយមាសជូនជាតិជាប្រវត្តិសាស្ត្រ។
លោកបណ្ឌិតជ្រិនសុធាអគ្គលេខាធិការបានលើកបង្ហាញពីផែនការយុទ្ធសាស្ត្រសកម្មភាពហ្វឹកហាត់របស់ក្រុមកីឡាករកីឡាការិនីជម្រើសជាតិរបស់ខ្លួនដើម្បីត្រៀមឆ្ពោះទៅស៊ី
ហ្គេមឆ្នាំ២០២៣។បច្ចុប្បន្នសហព័ន្ធកំពុងត្រៀមបញ្ជូនគ្រូបង្វឹកនិងកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ WT ទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ រយៈពេលខ្លី និងរយៈពេលវែង។
ជាមួយគ្នានេះ សហព័ន្ធកីឡាតេក្វាន់ដូ WT កម្ពុជា ក៏កំពុងស្វះស្វែងរកធនធានកីឡាករ កីឡាការិនី មានឈាមជ័រជាខ្មែររស់នៅក្រៅប្រទេសដែលកំពុងហ្វឹកហាត់និងចេញប្រកួតមានស្នាដៃនៅក្រៅប្រទេស ឱ្យមកជួយប្រកួតនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣ផងដែរ ។
ពេលនេះសហព័ន្ធរកបានធនធានអត្តពលិកតេក្វាន់ដូ WT ២នាក់ហើយដោយម្នាក់នៅសហរដ្ឋអាមេរិកនិងម្នាក់ទៀតនៅប្រទេសបារំាង។បន្ថែមពីលើនេះប្រភេទកីឡាអូឡាំពិកដ៏
ពេញនិយមនេះ ក៏ត្រៀមនឹងបញ្ជូនគ្រូបង្វឹកនិងកីឡាករកីឡាការិនី ទៅចូលរួមការប្រកួតឱ្យបានញឹកញាប់ ដើម្បីផ្តល់ឱកាសជូនដល់ពួកគាត់ ទទួលបានបទពិសោធន៍ថ្មីៗ ឱ្យកាន់តែរឹងមាំ ក្នុងគុណភាពបច្ចេកទេសទៀតផង។
បច្ចុប្បន្ន ក្រុមជម្រើសជាតិតេក្វាន់ដូ WT កំពុងហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានចំនួន ៣២នាក់ ក្នុងនោះមានកីឡាការិនី១៥នាក់ ដោយសម្រួចការហ្វឹកហាត់ ក្នុង១សប្តាហ៍ចំនួន៦ថ្ងៃ ហើយក្នុង១ថ្ងៃៗ មានចម្លោះពី៥ ទៅ៦ម៉ោង៕

អត្ថបទដែលជាប់ទាក់ទង