ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​បង្រ្កាប​ទីតាំង​មួយកន្លែង ឃាត់ខ្លួនមេការ​២នាក់រំដោះនារីរងគ្រោះ៨នាក់ ក្នុងនោះមានក្មេង​ស្រីជាអនីតិជន៦​នាក់ ដែលពួកគេចាញ់បោកមេខ្យ​ល់លួងលោមឱ្យបម្រេីសេវាផ្លូវភេទ

94

ស្នងការ​ខេត្ត​កំពង់ស្ពឺ​ :​ នៅថៃ្ងពុធ ទី១៩ ខែតុលា ឆ្នាំ២​០២២ វេលាម៉ោង ៣:៣០នាទី ក្រោយពីបានទទួល​បណ្ដឹ​ងបរិហារពីប្រជាពលរដ្ឋដែលរស់នៅក្បែរ អាហារដ្ឋានផ្ទះសំណាក់ យីហោ​ម្លប់ពោធិ៍រំលេចធំ ថាមានករណីសញ្ចារកម្មនៅទីនោះ(ស្រ្ដីរកសុីសេវាផ្លូវភេទ​)
កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានការបញ្ជាដឹកនាំពីលោកឧត្ដម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំ​ពង់ស្ពឺ​ និងបានការសម្របសម្រួលនីតិវិធីពី​តំណា​ង​អយ្យការ​ លោក​ រ៉ែន នរិទ្ធ​​ ព្រះរាជអាជ្ញារង លោក​ស្រី​ ឧត្តម​សេនីយ៍​ត្រី​ ងិន​ សុគន្ធា​ ស្នងការរង​ លោក​ស្រី​ មួន​ មល្លិកា​ នាយការិយាល័យ​ បានចុះទៅពិ​និ​ត្យនិងស្រាវជ្រាវជាក់ស្ដែងនៅគោលដៅទីតាំងរា​យ​ការណ៍​ខាងលេី​ ជារួមក្រោមកិច្ចការត្រួតពិនិត្យ​សមត្ថកិច្ច​បានពិនិត្យ​រកឃេីញ​ថាមានភស្ដុតាងមួយចំនួនបញ្ជាក់ថាទីតាំងខាងលេីពិតជាមានការផ្ដល់ឱ្យមានការប្រព្រឹត្ដ​ទាក់ទង​នូវបទល្មេីសសញ្ចារកម្ម(​ ទី​តាំងអាហារដ្ឋាន ផ្ទះសំណាក់ ម្លប់ពោធិ៍ រំលេចធំ ស្ថិតភូមិព្រៃក្ដី សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ )។

ក្នុងប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនមនុ​ស្ស២​នា​ក់ជាអ្នកគ្រប់គ្រង(មេការ)​ និងជនរងគ្រោះចំនួន៨នាក់ ក្នុងនោះជាអនីតិជន ចំនួន​៦នាក់។

អ្នកទាំង១០នាក់បាននាំយកមកធ្វេីការសាកសួរបំភ្លឺ​និងស្រង់ចម្លេីយនៅស្នងការដ្ឋាននគរបាលខេត្ដកំព​ង់ស្ពឺ​ មេការម្នាក់ឈ្មោះ ល.ស.ខ​ បានសារភា​ព ទីតាំង​ខាងលេី​ពិតជាមានការអនុញ្ញាតអោយនារីអា​ចផ្ដល់សេវាផ្លូវភេទជូនភ្ញៀវនិងអាចយកទៅក្រៅបា​នទៀតផង​ ក្នុងករណីទៅក្រៅគឺខ្លួនបានភាគរយ​ពី​នារីៗដែលចេញទៅរួមភេទ ពិតប្រាកដមែន។

បច្ចប្បន្នជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជន​រងគ្រោះទៅរកកិច្ចការជួយសង្រ្គោះ​ និងមុខរបរ​រីឯ​មេការទាំង២​ បញ្ជូនទៅអយ្យការចំណាត់ការនីតិវិធីបន្ដ៕

អត្ថបទដែលជាប់ទាក់ទង