ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ផ្តើមធ្វើបុណ្យកឋិនទាន ទៅវេរប្រគេនព្រះសង្ឃនៅវត្តប្រសិទ្ធីរីម្មារាម ក្នុងសង្កាត់ពន្សាំង

195

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តើមធ្វើអង្គកឋិនទានសាមគ្គីដើម្បី ដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាះ អស់កាលត្រីមាសក្នុងពុទ្ធសីមាវត្ត ប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ។

អង្គកឋិនដែលផ្តួចផ្តើមឡើងដោយ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងអស់លោក លោកស្រី ក្នុងគណៈអភិបាលរាជធានីភ្នំពេញ,មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ,អាជ្ញាធរដែនដីសង្កាត់ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ព្រមទាំងពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ដោយបានជួបជុំគ្នាក្នុងបរិវេណសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី២១ តុលា ដើម្បីរៀបចំពិធីក្រុងពាលី និងធ្វើបទ នមស្ការព្រះរតនៈត្រៃយ៍ សមាទានសិល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៏ទេសនា ព្រមទាំងបានចាប់មគ្គផលទៅតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបីតា ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខហើយនោះ។

បុណ្យកឋិនទានជាបុណ្យដែលមានកាលវេលាច្បាស់លាស់មិនមែនចេះ តែនឹកឃើញធ្វើបាននោះទេក្នុងន័យប្រគេនស្បង់ចិវរដល់ព្រះសង្ឃ រួមទាំងទ័យវត្ថុដែលជាតម្រូវការចាំបាច់សម្រាប់ព្រះសង្ឃក្នុងឱកាសកាន់ព្រះវស្សារយះពេល៣ខែ។តាមពុទ្ធានុញ្ញាតិ ការធ្វើបុណ្យកឋិនទានគឺព្រះសង្ឃដែលទទួលក្រាលគ្រង និងពុទ្ធបរិស័ទអ្នកផ្តើមធ្វើបុណ្យកឋិន គឺបានអានិសង្ឃ៥យ៉ាងដូចគ្នាគឺ៖ប្រាជ្ញាឆ្លាតវៃ,ពណ៌សម្បុរ ល្អ,ទ្រង់ទ្រាយល្អ,ក្លាយជាស្តេចចក្រពត្តិគ្រប់ៗជាតិ និងបានជួបសម្បត្តិ ៤គឺ៖សម្បត្តិមនុស្ស,សម្បត្តិទេវតា,សម្បត្តិព្រហ្ម និងសម្បត្តិព្រះនិពាន្វ តាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ក្នុងមួយវត្តអាចដង្ហែរអង្គ កឋិនទានចូលបានតែម្តងគត់ក្នុងមួយរដូវដែលជាការជួយសម្រួលដល់ ព្រះសង្ឃដែលជួបការលំបាកក្នុងការនិមន្តបិណ្ឌបាត្រក្នុងរដូវវស្សាផង ដែរ។

សូមបញ្ជាក់ផងដែរថា៖ វត្តប្រសិទ្ធីរីម្មារាម ជាវត្តដែលទើបបង្កើត ថ្មីដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវក្នុងការកកសាងទីសេនាសនៈ ក៏ដូចហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត ក៏ដូចបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញផងដែរ។ កឋិនទាន ក៏ជាការជួបជុំពុទ្ធបរិស័ទ ញាត្តិ មិត្ត បងប្អូនបង្កើនសាមគ្គីភាពក្នុងការធ្វើបុណ្យទាន និងជាការរួមចំណែកលើកកំពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿងថែមទៀត។

សូមជំរាបថា៖បច្ច័យដែលប្រមូលបានពី កំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទមានជាង១៤ម៉ឺនដុល្លាអាមេរិក សម្រាប់យកទៅកសាងព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តប្រសិទ្ធីរីម្មារាម នាពេលនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង