រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ បេីកការដ្ឋាន ស្ថាបនាជា គម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២២
ភ្នំពេញ៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ បានបេីកការដ្ឋាន ស្ថាបនាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានការអញ្ជេីញចូលរួមពី លោកអភិបាលរង លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យ មន្រ្តីសាលាខណ្ឌ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន ៥០នាក់។
មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ផ្សារដេប៉ូទី៣ បានលេីកគម្រោងដាក់លូដោះទឹកទំហំ ០.៦ម៉ែត្រ សរុបប្រវែង ៦០០ម៉ែត្រ និងជួសជុលផ្លូវអ៊ុតកៅស៊ូអាហ្វស្វាល់ប្រវែង៦៥ម៉ែត្រ ផ្លូវចំនួន០៥ខ្សែ មានដូចខាងក្រោម ៖
១-ផ្លូវ១១២(ខាងស្តាំ) ចាប់ពីផ្លូវ២២១ ដល់ផ្លូវ២១៥ ប្រវែង១៤០ម ក្នុងភូមិ១
២-ផ្លូវលេខ២២១(ខាងស្តាំ) ចាប់ពីផ្លូវ១១២ ដល់ផ្លូវ១១៨ ប្រវែង៩០ម ក្នុងភូមិ២ និង ៥
៣-ផ្លូវ១២២(ខាងស្តាំ) ចាប់ពីផ្លូវ២២១ ដល់ផ្លូវ២២៥ ប្រវែង៩០ម ក្នុងភូមិ៦
៤-ផ្លូវ១១២(ខាងស្តាំ) ចាប់ពីផ្លូវ២៣៣ ដល់ផ្លូវ២៤៥ ប្រវែង១៤០ម ក្នុងភូមិ៤
៥-ផ្លូវលេខ១១៨(ខាងស្តាំ) ចាប់ពីផ្លូវ២១៥ ដល់២២១ ប្រវែង១៤០ម ក្នុងភូមិ១
-ជួសជុលអ៊ុតកៅស៊ូអាល់ស្វាល់ ផ្លូវលេខ២២៥ ៦៥មx៧ម។
ក្នុងនោះគម្រោងដាក់លូ និងជួលជុលផ្លូវ ចំនួន០៥ខ្សែខាងលេី ចំណាយថវិកាសរុបចំនួន ១៥២.៥២០.៥០០រៀល៕