ស៊យធំ ឆក់មិនបានហើយ ត្រូវនគរបាលខណ្ឌប្ញស្សីកែវ ចាប់ឃាត់ខ្លួនទៀត
ភ្នំពេញ ៖ ជនសង្ស័យជាអ្នកឆក់ទូរស័ព្ទដៃម្នាក់ ត្រូវនគរបាលខណ្ឌប្ញស្សីកែវ ចាប់ឃាត់ខ្លួន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង១៣,១០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ស្តត់ ម៉្មាលីសា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិអាមេរិចកាំង មានទីលំនៅ ផ្ទះ៩៣B ផ្លូវលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបរបុគ្គលឹកអង្គការ។
ចំណែកជនសង្ស័យ ឈ្មោះ ម៉ាត់ ហាណាហ្វី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះលេខ១៤១៦ ភូមិ២ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ឃាត់ខ្លួន ។ និងដៃគូរម្នាក់ទៀត ឈ្មោះ លី ភេទប្រុសជនជាតិឥស្លាម អាយុ១៧ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (គេចខ្លួន) ។
ជាមួយគ្នានោះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១X ០៤៤៩ និងទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន ពណ៌ ស ជារបស់ជនរងគ្រោះ( ប្រគល់ឲ្យជនរងគ្រោះវិញ)។
បើតាមសមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ ជនរងគ្រោះជិះពីរនាក់ប្តី ប្រពន្ធ បានជិះផាស្អាប់ចេញពីផ្ទះមិត្តភក្តិឆ្ពោះទៅផ្ទះនៅឯសង្កាត់បឹងកក់២ ។ លុះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះកំពុងកាន់ ប៉ុន្តែប្តីឃើញទាន់ស្ទះចាប់ទាញបណ្តាលឲ្យជនសង្ស័យដួលម៉ូតូចាប់បានម្នាក់ ឯជនសង្ស័យម្នាកទៀត ជាអ្នកបើកម៉ូតូ រត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជួន តាមនីតិវិធី ៕