ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទ័ល 48គ្រួសារ បានទទួលអំណោយពី កាកបាទក្រហមកម្ពុជា

130

ភ្នំពេញ៖នៅព្រឹកថ្ងៃទី23ខែតុលាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញដែលអមដំណើដោយអភិបាលរងខណ្ឌ និង អស់លោក.លោកស្រីចៅសង្កាត់ ,ព្រមទាំងមន្រ្តីសាលាខណ្ឌជាច្រើនរូបទៀត បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋក្រីក្រប្រមាណ48ក្រុមគ្រួសារនៅក្នុងមូលដ្ឋានសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ។

នាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំងអស់ដោយក្តីនឹករលឹកផងដែរ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានមានមតិលើកឡើងដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ចទៅ ដល់បងប្អូនប្រជាពលរដ្ឋទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងឬអត់អាហារនោះទេហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។
អំណោយមនុស្សធម៌ដែល បានចែកជូនប្រជាពលរដ្ឋក្រីក្រទាំង48ក្រុមគ្រួសារ នាពេលនេះគឺក្នុង ១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម និង មីមួយកេសផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញក៏បានរៀបចំធ្វើមុខម្ហូបដើម្បីពិសាអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋ។

 

អត្ថបទដែលជាប់ទាក់ទង