ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តោះ ! មើលលទ្ធផលលីគ របស់ក្រុមខ្លាំងទាំង៨

112

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ប្រចាំសប្តាហ៍ទី២១ បានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោនទទួលបាន ៣ពិន្ទុបន្ថែម ក្រោយឈ្នះ ក្រុមបឹងកេត នៅក្នុងលទ្ធផល ៣ទល់០ ។
ជំនួបនៃក្រុមទាំងពីរនោះនៅតង់ទី១លេងមិនទាន់បានក្តៅសាច់ផងក្រុមម្ចាស់ផ្ទះបាននាំមុខមុន១គ្រាប់និងទាត់បញ្ចូលទីដោយកីឡាករឈុន ចាន់ចាវ ពាក់លេខ៧៣ នៅនាទីទី៥ មុនឈានចូលតង់ទី២ក្រុមភ្នំពេញក្រោនបានបន្ថែម២គ្រាប់ទៀតនិងទាត់បញ្ចូលដោយកីឡា
ករ FAREED SADAT ពាក់លេខ១៩ រកបាន២គ្រាប់ម្នាក់ឯង នៅនាទី៦៥ និង៧៤ ធ្វើឲ្យក្រុមទទួលបានជ័យជម្នះតែម្ដង។

ភ្នំពេញ ក្រោនរក បាន ៣ពិន្ទុបន្ថែម បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវបឹងកេត ៣ទល់០ និងឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ វិញដោយមាន៣៦ពិន្ទុ គ្រាដែលវិសាខា និងព្រះខ័នរាជស្វាយរៀង ចែកគ្នាម្នាក់ ១ពិន្ទុ។
លទ្ធផលនៃការប្រកួតនេះគឺក្រុមអង្គរថាយហ្គឺរចាញ់១ទល់២ណាហ្គាវើលដ៍គិរីវង់សុខសែនជ័យ ១ទល់៤ កងយោធពលខេមរភូមិន្ទ វិសាខាស្មើ ១ទល់១ ព្រះខ័នរាជស្វាយរៀង៤៖ ភ្នំពេញក្រោន ៣ទល់០ បឹងកេត៕

អត្ថបទដែលជាប់ទាក់ទង