ប្រទេសអូស្ត្រាលី ធ្វើជាប្រធានកិច្ចពិភាក្សា ស្តីពីការផ្លាស់ប្តូរថាមពលស្អាត នៅប្រទេសកម្ពុជា
ប្រទេសកម្ពុជា៖ អូស្ត្រាលីបន្តគាំទ្រដល់ ការផ្លាស់ប្តូរសូន្យសុទ្ធរបស់កម្ពុជា និងឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀតដែលមានលក្ខណៈស្និទ្ធស្នាលនឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន។ យើងប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងវិស័យថាមពលស្អាត ដែលមានភាពធន់ និងដោះសោពាណិជ្ជកម្ម និងការវិនិយោគបៃតង។ កម្មវិធី CAP-RED របស់ប្រទេសអូស្ត្រាលីនឹងភ្ជាប់បណ្តាញអគ្គិសនីទៅកាន់ភូមិនានាដែលមិនទាន់មានអគ្គិសនី។ កម្មវិធីនេះ ក៏នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីគាំទ្រដល់កម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រថាមពលកកើតឡើងវិញរបស់ខ្លួន។
ថ្មីៗនេះ ឯកអគ្គរាជទូត Kang បានសម្របសម្រួលកម្មវិធីមួយ ស្តីពីការផ្លាស់ប្តូរថាមពលស្អាតនៅកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ ២០២២ (CCCS22)។ គណៈកម្មាការអញ្ជើញចូលរួមមាន ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីរដ្ឋកម្ពុជា លោក Bridget McIntosh ស្ថាបនិក EnergyLab Cambodia និងលោកស្រី ទីន ម៉ូឡា ដែលជាអ្នកដឹកនាំផ្នែកហេដ្ឋារចនាសម្ព័ន្ធកម្មវិធី CAP-RED ។ កិច្ចពិភាក្សានេះផ្តោតលើរបៀបដែលប្រទេសកម្ពុជាអាចបន្តសម្រេចបាននូវនិរន្តរភាពថាមពល ភាពអាចជឿជាក់បាន និងគោលដៅដែលអាចទទួលយកបាន ទន្ទឹមនឹងការសម្រេចបាននូវគោលដៅអាកាសធាតុដ៏ច្បាស់លាស់របស់ខ្លួន។