ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ប្រដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិលើកដំបូង

75

 

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមនិងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិបានបិទជាផ្លូវការនាព្រឹកថ្ងៃទី២៤តុលាបន្ទាប់ពីដំណើរការរយៈពេល៥ថ្ងៃមកនោះ។
នេះជាវគ្គដ៏សំខាន់ដើម្បីត្រៀមចូលរួមធ្វើអាជ្ញាកណ្តាលចៅក្រមការប្រកួតកីឡាជាតិលើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។
ពិធីបិទវគ្គជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក
តែមម៉ឺនអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងប្រធានកិត្តិយសសហ
ព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាលោកគ្រូNasser Nassiriប្រធានសហព័ន្ធប្រដាល់ឃីក
បុកស៊ីងអន្តរជាតិ ។
លោកឧត្តមសេនីយ៍ឯកលោកតែមម៉ឺនបានមានប្រសាសន៍ថាបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមនិងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិដោយប្រើប្រាស់គណៈកម្មាធិការជាតិរៀបចំកីឡា SEA GAMES។
លោក ហេង សុឃនប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបាននិយាយថា លោកសូមអរគុណដល់សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានគណៈកម្មាធិការជាតិរៀបចំកីឡា SEA GAMESដែលបានគាំទ្រទំាងបច្ចេកទេស សម្ភារៈនិងថវិកាសម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមនិងមន្ត្រីបច្ចេកទេសប្រ
ដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិមានរយៈពេល៥ថ្ងៃដោយមានសិក្ខាកាមចំនួន៣៨ នាក់ ដើម្បីឲ្យសហព័ន្ធត្រៀមចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រមការប្រកួតកីឡាជាតិលើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា។
វគ្គនេះធ្វើឡើងដើម្បីឲ្យសិក្ខាកាមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលបំ
ណងតម្រង់ទិសពង្រឹងពង្រីកគុណភាពនិងសមត្ថភាពអាជ្ញាកណ្តាលចៅក្រមនិងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតស្តង់ដារត្រឹមត្រូវតាមបទដ្ឋានជាតិ និងអន្តរជាតិពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង