ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីជោគជ័យនៅ DAVIS-CUP វាយកូនបាល់សង្ឃឹមខ្ពស់សម្រាប់ស៊ីហ្គេម

62

ភ្នំពេញ៖ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា បន្ទាប់ពីបញ្ចប់ការប្រកួត Davis Cup ប្រចាំតំបន់អាស៊ី/អូសេអានី កម្រិត៤ (Asia/Oceania Group IV) នៅទីក្រុង Isa Town ប្រទេសបារ៉ែន កាលពីថ្មីៗ ដោយជោគជ័យដើម្បីដណ្ដើមបានកៅអីកម្រិត៣វិញនាឆ្នាំក្រោយ។

លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធនិងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញនូវមោទនភាពជាខ្លាំង ចំពោះភាពជោគជ័យរបស់ក្រុមកីឡាវាយកូនបាល់កម្ពុជា ដែលទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍វាយកូនបាល់កម្រិតពិភពលោកឆ្នាំនេះ។ តាមរយៈផ្លែផ្កានេះលោកជឿជាក់ថាស៊ីហ្គេមឆ្នាំ២០២៣កម្ពុជានឹងទទួលបានមេដាយណាមួយជូនជាតិទៀតផង។
ព្រឹត្តិការណ៍Davis Cupឆ្នាំនេះទោះបីការប្រកួតខ្លះកម្ពុជាឈ្នះដាច់៣ទល់០ហើយប្រ
កួតឈ្នះត្រឹម២ទល់១តែគ្រប់ប្រកួតទាំងអស់សុទ្ធតែតានតឹងនិងលំបាកសម្រាប់កីឡាករកម្ពុជា មិនថាវិញ្ញាសាឯកត្តជន ឬវាយគូឡើយ។
លោកអះអាងថាទោះបីយើងខ្លាំងកម្រិតណាក៏យើងមិនអាចធ្វេសប្រហែលហើយរឹតតែមិនអាចមើលស្រាលគូប្រកួតបានឡើយ។ ផ្ទុយទៅវិញ ពួកយើង ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករទាំងអស់បានខិតខំប្រឹងប្រែងខ្លាំងអស់ពីកម្លាំងកាយចិត្តទើបយើងអាចសម្រេចផ្លែផ្កាល្អប្រសើរបែបនេះ។
លោកអគ្គលេខាធិការរងបន្ថែមថាឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេលជិតមួយ
សប្ដាហ៍កន្លងមក លោកពិតជាកោតសរសើរ ចំពោះកីឡាករគ្រូបង្វឹកនិងប្រតិភូដឹកនាំទាំងអស់ ដែលបានយកចិត្តទុកដាក់សហការសាមគ្គីគ្នាបានល្អតាំងពីការរៀបចំអាហារហូបចុកដល់កីឡាករ ដើម្បីប្រកួតប្រជែងដណ្ដើមជ័យជម្នះគ្រប់ការប្រកួតក្នុង Davis Cup Group IV ឆ្នាំនេះ។
លោកជាពៅបានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថាស៊ីហ្គេមឆ្នាំ២០២៣លោកសង្ឃឹមច្រើនព្រោះយើងឃើញកម្រិតបច្ចេកទេសពួកគាត់មានការកើនឡើងគួរឲ្យកត់សម្គាល់។ចំពោះរូបខ្ញុំក្នុងនាមជាគ្រូបង្វឹកគឺតែងតែមានជំនឿចិត្តលើកីឡាកររបស់យើងឆ្នាំ២០២៣នឹងទទួល
បានមេដាយជូនជាតិមាតុភូមិ គ្រាន់តែមេដាយណាមួយ យើងមិនអាចកំណត់បានទេ។
យ៉ាងណាក្ដីជោគជ័យខាងលើនៅមិនទាន់គ្រប់គ្រាន់សម្រាប់កីឡាករវាយកូនបាល់កម្ពុជានោះទេ ដោយសហព័ន្ធមានផែនការបញ្ជូនកីឡាករស្នូលសម្រាប់ត្រៀមស៊ីហ្គេមទាំងអស់ ទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសឲ្យបានច្រើនបន្ថែមទៀតមុនព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ឆ្នាំ២០២៣មកដល់ដើម្បីវាស់ស្ទង់និងជំរុញកម្រិតបច្ចេកទេសពួកគេឲ្យកាន់តែប្រសើរឡើង
បន្ថែមទៀត។
លោកក៏បានថ្លែងអំណរគុណ ដល់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) ដែលបានឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាវាយកូនបាល់កម្ពុជា ចូលរួមការប្រកួត Davis Cupឆ្នាំនេះរួមទាំងក្រសួងអប់រំយុវជននិងកីឡាដែលតែងគាំទ្រនិងផ្ដល់ការឧបត្ថម្ភដល់
កីឡាករជម្រើសជាតិ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនដៃគូទាំងអស់ ដែលបានសហការឧបត្ថម្ភ និងជំរុញឲ្យបេសកកម្មខាងលើ បញ្ចប់ដោយភាពជោគជ័យ និងសញ្ញាណវិជ្ជមានសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ទៀត ផង៕

អត្ថបទដែលជាប់ទាក់ទង