ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងសឹង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការថាមពល

88

 

ភ្នំពេញ ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុស្សារណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការថាមពល រវាងក្រសួងរ៉ែនិងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសឹង្ហបុរី ដែលមាន ឯកឧត្តម តាន់ ស៉ី ឡេង រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងជារដ្ឋមន្រ្តីទី២ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ជាតំណាងក្រសួង តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលបានលើកឡើងថា អនុស្សារណៈយោគយល់គ្នាដែលត្រូវបា នចុះហត្ថលេខានេះ គឺជាជំហានបន្តដ៏សំខាន់ដើម្បីភាពរីកចម្រើននៃការអភិវឌ្ឍវិស័យថាមពលទាំងក្នុងតំបន់ និងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេស គឺចូលរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធអន្តរកាលថាមពល និងការបង្កើនឱកាសពាណិជ្ជកម្មតភ្ជាប់ថាមពលក្នុងតំបន់របស់យើង៕

អត្ថបទដែលជាប់ទាក់ទង