សូត្រ វាសនា និង ពុទ្ធ សំបូរនរណាជាម្ចាស់កៅអីវ គ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ?
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀ បាញ់អ្នកប្រដាល់២រូបកំពុងតែប្រជែងគ្នាដណ្ដើមកៅអីវគ្គ៤នាក់ចុងក្រោយតែមិនដឹងថានរណាជាអ្នកមានសមត្ថភាពនោះឡើយ ។
អ្នកប្រដាល់ទាំង២រូបនោះគឺសូត្រ វាសនាក្លិបបក្សីស្លាបដែក និង ពុទ្ធ សំបូរក្លិបពុទ្ធសេរី
វង្ស។សម្រាប់ការប្រកួតបញ្ចប់ពូលថ្ងៃទី៣០តុលាលើសង្វៀនTV5សូត្រវាសនាត្រូវតស៊ូជាមួយអ្នកប្រដាល់គង់ ហ៊ូវក្លិបមេសថ្ងកខេត្តស្វាយរៀង។សម្រាប់គង់ ហ៊ូវដែលពីរប្រកួតចាញ់ទាំង២
ប្រកួតនោះគេគ្មានវាសនាបានឡើងប្រកួតបន្តវគ្គពាក់កណ្ដាផ្ដាច់ព្រ័ត្រឡើយទោះបីមួយប្រកួត
ចុងក្រោយនេះគេឈ្នះ ឬ ចាញ់ក៏ដោយព្រោះនេះជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។
ចំពោះសូត្រ វាសនាដែល២ប្រកួតឈ្នះមួយប្រកួតចាញ់មួយប្រកួតនោះប្រសិនបើការ
ប្រកួតនេះគេជួបបរាជ័យនោះគេត្រូវចាំអ៊ុតជាមួយអ្នកប្រដាល់ពុទ្ធ សំបូរតែទោះជាយ៉ាងណា
ក៏ភាគរយរបស់វាសនាខ្ពស់ជាងសំបូរដែរ។អ្នកប្រដាល់ទាំង២រូបនេះកាលេជួបគ្នាវាសនាផ្ដួល
សំបូរនៅទឹកទី៣ ។គង់ ហ៊ូវទំនងមិនមែនជាឧបសគ្គសម្រាប់សូត្រ វាសនាឡើយ ។
ដោយឡែកពុទ្ធ សំបូរត្រូវជួបប្រកួតជាមួយឃុន បូរ៉ាក្លិបរស្មីភូមគាបខេត្តបន្ទាយមាន
ជ័យដែលបូរ៉ា២ប្រកួតរបស់គេឈ្នះទាំង២ប្រកួត ។
បូរ៉ាទោះបីចិត្តរបស់គេមិនសូវធំក៏ពិតមែនតែគេជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃបានល្អ
រហ័សទាំងវាយលុក ទាំងការពារ។នេះក៏ជាការប្រកួតបង្គ្រប់កិច្ចរបស់បូរ៉ាប៉ុណ្ណោះព្រោះគេមិន
ខ្វល់ឡើយទោះបីគេចាញ់ ឬ ឈ្នះក៏គេមានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។
ប្រសិនបើវាសនានិងសំបូរបរាជ័យដូចគ្នានោះគឺវាសនាហើយដែលមានកៅអីសម្រាប់
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់ហ៊ឹមគឹមរៀងក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺប្រកួតជាមួយអ្នកប្រដាល់ថៃRak Sorinដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់
៥៤គីឡូក្រាម ។អ្នកប្រដាល់សាន រ៉ាគីមក្លិបក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប្រកួតជាមួយអ្នកប្រ
ដាល់ថៃRith Ayaraដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ការប្រកួតសាល្បងបច្ចេកទេសរវាងអ្នកប្រដាល់រួមជាតិវិញនោះខាំ ចក្រវីនក្លិបមេស
ថ្ងកខេត្តស្វាយរៀងប្រកួតជាមួយសុវណ្ណឌឿន ចុងភៅក្លិបនរាយណ៍តេជៈគុនខ្មែរដោយប្រកួត
គ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕