ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាវាយសីកម្រិតកម្រិតអន្តរជាតិ

103

ភ្នំពេញ៖ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សហព័ន្ធកីឡាវាយសីកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាវាយសីកម្រិតកម្រិតអន្តរជាតិនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ប្រកួតកីឡា
SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
អគ្គលេខាធិការនៃសហព័ន្ធកឡាវាយសីកម្ពុជា លោកឧត្តមសេនីយ៍ទោ ជាម សុភា និងលោកចៅរស់អគ្គលេខាធិការរងបានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលនេះ។
លោកឧត្តមសេនីយ៍ទោ ជាម សុភាមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាវាយសីកម្រិតកម្រិតអន្តរជាតិមានរយៈពេល៥ថ្ងៃចាប់ថ្ងៃទី២៧ដល់ថ្ងៃទី៣១ខែតុលា ឆ្នាំ២០២២មានសិក្ខាកាម សរុបចំនួន៤៨នាក់រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា រួមសហការជាមួយសហព័ន្ធ កីឡាវាយសីអាស៊ី (BA)។
វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ក្នុងការឈានជើងចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023លើកទី៣២នៅកម្ពុជាដូច្នេះសិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងសិ
ក្សាឲ្យអស់ពីចិត្តបើអ្នកទំាងអស់បេ្តជ្ញាចង់ធ្វើអាជ្ញាកណ្តាលចៅក្រមត្រូវព្យាយាមកុំអវត្តមាន
ឡើយ។
សិក្ខាកាមនឹងអាចក្លាយជាអាជ្ញាកណ្តាលចៅក្រមទៅតាមជំនាញរៀងៗខ្លួនដោយមិនត្រូវគិតថា ខ្លួនក្លាយអាជ្ញាកណ្តាល ចៅក្រមកម្រិតទាប ឬខ្ពស់ឡើយ ព្រោះជាអាជ្ញាកណ្តាល ចៅក្រមកម្ពុជាដូចគ្នា ។ ប្រសិនបើការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា។
លោកអគ្គលេខាធិការបាន បន្ថែមទៀតថា សិក្ខាកាមដែលអវត្តមានថ្ងៃណាមួយ ទោះបីជាពូកែ ឬល្អយ៉ាងណាក៏ដោយខាងសហព័ន្ធកីឡាវាយសីអាស៊ី(BA)មិនឲ្យសញ្ញាប័ណ្ណឡើយ។សិក្ខាកាមចង់ក្លាយជាអាជ្ញាកណ្តាលចៅក្រមកម្រិតអន្តរជាតិត្រូវចេះភាសាអង់គ្លេសស្ទាត់ជំនាញដោយសារអាជ្ញាកណ្តាលចៅក្រមគ្រប់រូបត្រូវចេះភាសាអង់គ្លេសដើម្បីនិយាយជាមួយអាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីនៅពេលប្រកួត។
អ្នកជំនាញអន្តរជាតិសហព័ន្ធកីឡាវាយសីអាស៊ី(BA)អ្នកគ្រូYAU LIN NAបាននិយាយថា
សហព័ន្ធកីឡាវាយសីអាស៊ី(Badminton Asia/BA)សហការជាមួយសហព័ន្ធកីឡាវាយសីកម្ពុ
ជាបានរៀបចំអាជ្ញាកណ្តាលចៅក្រមកម្រិតអន្តរជាតិដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២នៅកម្ពុជាខាងមុខនេះ។
អ្នកគ្រូYAU LIN NA បានបន្តថា SEA GAMES 2023 លើកទី៣២ អាជ្ញាកណ្តាល ចៅក្រមខ្សែបន្ទាត់គឺជាអាជ្ញាកណ្តាលចៅក្រមរបស់កម្ពុជាតែម្តងហើយគណៈកម្មការរៀបចំ
ការប្រកួតអាចនឹងមានកម្ពុជានិងប្រទេសផ្សេងៗចូលរួមហើយអ្នកគ្រូសង្ឃឹមថាការរៀបចំនេះអាចទាញការចាប់អារម្មណ៍ដើម្បីអាជ្ញាកណ្តាលចៅក្រមកម្ពុជាក្លាយជាអាជ្ញាកណ្តាលចៅក្រមអាស៊ីនឹងឆ្ពោះទៅយកកមិ្រតពិភពលោក។
លោកអគ្គលេខាធិការរងចៅ រស់បានមានប្រសាសន៍ដែរថាសិក្ខាកាមទំាំងអស់ត្រូវ
យកចិត្តទុកដាក់សិក្សារយៈពេល៥ថ្ងៃនេះអាចផ្លាស់ប្តូរអាជ្ញាកណ្តាលចៅក្រមថ្នាក់ជាតិទៅ
អាជ្ញាកណ្តាលចៅក្រមកម្រិតអាស៊ីបន្ទាប់មកកមិ្រតពិភពលោកខិតខំប្រឹងប្រែងក្រេបចំណេះ
ដឹងពីអ្នកគ្រូYAU LIN NAឲ្យបានក្រោយពីវគ្គអ្នកគ្រូនឹងត្រួតពិនិត្យមើលអ្នកមានសក្តានុពល
ខ្លាំងនឹងក្លាយជាអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ((BA)៕

អត្ថបទដែលជាប់ទាក់ទង