ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២២នេះ សង្កាត់បឹងកក់ទី២ បើកការដ្ឋានដាក់លូមូល ដោះទឹកចំនួន៤ខ្សែ​ ក្រោមវត្តមានអភិបាលខណ្ឌទួលគោក

80

ភ្នំពេញ៖នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់បឹងកក់ទី២ បានបេីកការដ្ឋាន ស្ថាបនាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ជា ពិសី អភិបាល អភិបាលខណ្ឌទួលគោក ដោយមានការអញ្ជេីញចូលរួម ពីលោកប្រធានការិយាល័យ មន្រ្តីសាលាខណ្ឌ លោកចៅសង្កាត់ ចៅសង្កាត់រង​ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ៥០នាក់។
មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់បឹងកក់ទី២ បានលេីកគម្រោងដាក់លូមូលដោះទឹកចំនួន៤ខ្សែ​ មានប្រវែង៩០០ម​ រួមមាន​ ៖ផ្លូវលេខ៦០៨​ ពីរង្វង់មូលប៉ែកខាងត្បូងរហូតដល់៣០៧​ស្ថិតក្នុងភូមិ១២ ។
ផ្លូវលេខ៦០៨​ ផ្លូវ២៨៧រហូតដល់ផ្លូវ៦១៨​ ក្នុងភូមិ១៨,ផ្លូវលេខ៥៨៨​ ពីផ្លូវ៣០៧​ ដល់ផ្លូវ៣១៣​ ក្នុងភូមិ១១,ផ្លូវលេខ៥៨៤​ ពីផ្លូវលេខ៣០៧​ ដល់ផ្លូវលេខ៣១៣​ ក្នុងភូមិ១១។
គម្រោងខាងលេី ចំណាយថវិកាសរុបចំនួន​ ២១៥,១០០,០០រៀល៕

អត្ថបទដែលជាប់ទាក់ទង