ព្រឹត្តិការណ៍បាល់ទះHun Sen-Cup៖វិសាខាលើកពាន
ភ្នំពេញ៖ព្រឹត្តិការណ៍នៃការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៣០ ខែតុលាម្សិលម៉ិញនេះនៅសាលទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍។
ក្រុមវិសាខាបានគ្រងតំណែងជើងឯកបន្ទាប់ពីយកឈ្នះក្រុមក្រសួងមហាផ្ទៃដោយលទ្ធផល ៣ទល់០សិត ជាមួយពិន្ទុ ២៥-១៧, ២៥-១៨ និង ២៥-១៧ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានអញជើញចូលរួមក្នុងពិធីបិទការប្រកួតនេះ ។ លោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះដែលជាសញ្ញាណមួយដ៏ល្អក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទះជាតិឆ្ពោះទៅរកស្ដង់ដារអន្ដរជាតិពិសេសពង្រឹងក្រុមជម្រើសជាតិកម្ពុជា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។
លោកប្រធានសហព័ន្ុធមានប្រសាសន៍ថាព្រឹត្តិការណ៍ប្រកួតបាល់តាត់ដណ្ដើមពាន
រង្វាន់សម្ដេចអគ្គញមហាសេនាបតីបហ៊ុន សែននេះក្នុងគោលដៅសំខាន់ៗចំនួន៤គឺ៖
១-ជាផែនការមួយក្នុងការធ្វើឲ្យកីឡាបាល់ទះកម្ពុជាកាន់តែមានគុណភាពខ្ពស់និងឈានទៅរកស្ដង់ដារកម្រិតពិភពលោក។
២-ពង្រឹងវិស័យកីឡាបាល់ទះឲ្យមានសក្ដានុពល និងធ្វើឲ្យបាល់ទះជ្រាបចូលក្រអៅបេះដូង ក្នុងស្រទាប់យុវជននិងរួមចំណែកធ្វើឲ្យប្រជាជនកម្ពុជាមានសុខភាពល្អនិងចៀសឆ្ងាយពីការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
៣-បង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើងសម្រាប់ត្រៀមការប្រកួតសំខាន់ៗនានាពិ
សេសជ្រើសរើសកីឡាករចូលជម្រើសជាតិសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
៤-ពង្រឹងក្រុមជម្រើសជាតិឆ្ពោះទៅឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣និងការប្រកួតអន្ដរជាតិនានា។
លោកបានសម្ដែងសេចក្ដីរីករាយចំពោះលទ្ធផលទាំងអស់និងបានអបអរដល់ក្រុម
ទទួលបានជយលាភីពិសេសក្រុមជម្រើសជាតិកម្ពុជាដែលទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិគុយបា និងសិង្ហបុរី ក្នុងជំនួបមិត្តភាពអន្ដរជាតិ អម្លុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខាងលើ ។
ការប្រកួតបាល់ទះពានរង្វាន់សម្ដេចតេជោហ៊ុនសែនឆ្នាំ២០២២បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែតុលា ដោយមានបេក្ខភាព ១១ក្រុមចូលរួម ។
ជាលទ្ធផលក្រោយដំណើរការប្រកួតអស់កន្លះខែក្រុមបាល់ទះវិសាខាបានគ្រងជើងឯក អមប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ខណៈក្រសួងមហាផ្ទៃ ទទួលបានចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ៥ពាន់ដុល្លារ ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅក្រុមបញ្ជាការដ្ឋានអង្គរក្ស អមប្រាក់រង្វាន់ ៣ពាន់ដុល្លារ បន្ទាប់ពីយកឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ៣ ដោយលទ្ធផល ៣-១សិត ៕