ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជួសជុលគ្រឹះនិងអ៊ុតកៅស៊ូនៅ លើមហាវិថីសហពន្ធ័រុស្ស៉ី ក្រុមការងារអនុវត្តការងារទាំងថ្ងៃទាំងយប់ ជម្រុញអោយរួចរាល់ត្រឹមថ្ងៃទី៣វិច្ឆិកា

72

 

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរលើកំណាត់មហាវិថីសហពន្ធ័រុស្ស៉ីពិតជា បានឃើញពីសកម្មភាពនៃការជួសជុលគ្រឹះ និងអ៊ុតកៅស៊ូលើកំណាត់ផ្លូវដ៏សំខាន់មួយនេះ សំខាន់រដ្ឋបាលរាជធានីភ្នំពេញជំរុញការងារនេះ ឲ្យបានរួចរាល់ នៅមុនកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានខាងមុខនេះ ពោលគឺអោយរួចរាល់ត្រឹមថ្ងៃទី៣វិច្ឆិកា
ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នេះជាការបញ្ជាក់របស់ក្រុមជំនាញដែលកំពុងដំណើរការចាក់កៅស៊ូលើបណ្តោយផ្លូវនេះទាំងថ្ងៃទាំងយប់ទៅ តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ។
មន្ត្រីដដែលបានបញ្ជគ់ថា៖ ជានិច្ចកាលលោកឃួង ស្រេង តែងបានណែនាំដល់មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញឧិ្យចុះពិនិត្យផ្លូវជាប់ជាប្រចាំដើម្បីបានឃើញពីការខូចខាតផ្លូវមួយចំនួនក្រោយទទួលរងការខូចខាតដោយទឹកភ្លៀង គឺត្រូវជួសជុលកែ លំអរឡើងវិញ កុំចាំអោយខូចខាតខ្លាំងទើបជួសជុលនោះ។

មន្ត្រីជំនាញរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនបានឲ្យិដឹងថា៖ កំណាត់មហាវិថីសហពន្ធ័រុស្ស៉ី ដែលត្រូវអ៊ុតកៅស៊ូបេទីមីណឺនេះ មានប្រវែង១១គីឡូម៉ែត្រនិង៦៨ម៉ែត្រ ស្មើនឹង៣៣ម៉ឺន២៥៦៨ ម៉ែត្រការ៉េ ដោយចាប់ពីស្តុបBKC កែងមហាវិថីព្រះមុន្នីវង្សដល់ស្ពានអាកាសចោមចៅ។រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមការងារក៏បានសុំការយោគយល់អធ្យាស្រយ័ពី បងប្អូនប្រជាពលរដ្ឋយើងដែលបានធ្វើកំណើរលើកំណាត់មហាវិថីសហពន្ធ័រុស្ស៉ី ក្នុងពេលកំពុងមានសកម្មភាពចាក់អ៊ុតកៅស៊ូផ្លូវ ដែលបណ្តាលឲ្យកកស្ទះចរាចរធ្វើអោយមានការរំខានខ្លះៗក្នុងការធ្វើដំណើរ។

សកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញក្រោយអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងការដឹកនាំអនុវត្តផ្ទាល់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទាំងការកែលំអរហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ ការកែលំអរសោភណ្ឌ ភាពបរិស្ថានដើម្បីលើកកំពស់សម្រស់រាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងថែមទៀត ពិសេសឈានឆ្ពោះទៅកាន់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ នៅរាជធានីភ្នំពេញ ក៏ដូចជាការរៀបចំការប្រកួត កីឡាស៊ីហ្កេម និងប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង