លោក នាយឧត្តម សេនីយ គន់ គីម អំពាវនាវដល់ដៃគូ ជាតិ អន្តរជាតិ និងសប្បុរសជនបន្តជួយ គាំទ្រដល់កម្មភាពសង្គ្រោះ បង្ការ គ្រប់គ្រងគ្រោះមហន្តរាយ ខណៈឆ្នាំ២០២២នេះ ការខូចខាតគ្រោះមហន្ដរាយ ត្រូវការ៤០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋ
ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ដៃគូជាតិ អន្តរជាតិ និងសប្បុរសជននានាបន្តជួយគាំទ្រការងារគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែសកម្មថែម ទៀត ដើម្បីជួយសង្គ្គោះទប់ស្កាត់នូវគ្រោះមហន្តរាយនានា ដែលកើតជាយថាហេតុ ខណៈការខូចខាតឆ្នាំ២០២២នេះ គ្រោះមហន្ដរាយត្រូវការ៤០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋលើការងារមនុស្សធម៏ ។
លោកបាន អំពាវនាវ បែបនេះ ធ្វើឡើងក្នុងឱកាស ដែលលោកនាយឧត្តមសេនីយ៍ និងលោកនាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយ សេនាធិការចំរុះ នៃកងយោធពលខេមរ ភូមិន្ទនិងជាប្រធាន លេខាធិការដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ១៣ តុលា ២០២២ ក្រោមមូលបទ “រួមគ្នា ដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ” នាព្រឹកថ្ងៃទី០១ វិច្ចកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកោះពេជ្រ ។
ពិធីនេះដែរក៏មានការចូលរួមពីតំណាងមន្ត្រីជាន់ខ្ពស់ក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អង្គការដៃគូជាតិ អន្តរជាតិ និង ស្ថាប័នឯកជនផងដែរ។
លោក នាយឧត្តមសេនីយ គន់ គីម បានមានប្រសាសន៍ថា ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និងជាប្រធានអគ្គអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតេជោ បានដាក់ចេញនូវអនុសាសន៍៩ចំណុចឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការសម្របសម្រួលជាមួយស្ថាប័នផ្សេងៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូជាតិនិងអន្តរជាតិ ជាពិសេសកងប្រតិបត្តិការរុករក និងសង្គ្រោះ ព្រមទាំងកងកម្លាំងគ្រប់ប្រភេទដើម្បីប្រតិបត្តិការជួយសង្គ្រោះ ទប់ស្កាតផលប៉ះពាល់ដល់ប្រជាជនដែលរងគ្រោះដោយសាជំនន់និងគ្រោះមហន្តរាយផ្សេងៗ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីឱ្យការងារទប់ស្កាត់ និងជួយសង្គ្រោះមានប្រសិទ្ធភាព និងជោគជោគជ័យទាមទារឱ្យមានការចូលរួមពីសប្បុរសជននិងដៃគូនានាតាមរយៈថវិកា សម្ភារ និងបច្ចេកទេស។ លោកបានសុំការអនុញ្ញាតពីសម្តេចតេជោ ធ្វើការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមចំណែកដោះស្រាយពង្រឹងកងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ។ ថ្ងៃនេះយើងបានឃើញហើយថា មានសប្បុរសជនបានចូលរួមយ៉ាងសកម្មគឺបានជាង២០ម៉ឺនដុល្លារហើយ ។ កងប្រតិបត្តិ គ្រោងបង្កើតថ្មីមួយទៀត ដែលជាកងរុករករាវនៅសមុទ្រ ទន្លេ បឹងជាដើម។ កងប្រតិបត្តិការថ្មីនេះ តាមគម្រោងយើងត្រូវការថវិការហូតដល់ជិត៥០ម៉ឺនដុល្លារដើម្បីឱ្យកងពលអន្តរាគមន៍ នៃក្រសួងការពារជាតិអាចទិញទូក និងសម្ភារបម្រើឱ្យការសង្គ្រោះបម្រើ ប្រជាពលរដ្ឋ និងជាសេនាធិការឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី»។
សូមបញ្ជាក់ថា ៖ ក្នុងឱកាសអបអរសាទរទិវាជាតិគ្រប់គ្រ គ្រោះមហន្តរាយ១៣តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ដើម្បីឱ្យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅពេលខាងមុខឱ្យទទួលបានជោគជ័យសម្តេចតេជោបានអំពាវនាវចំនួន៩ចំណុច ក្នុងនោះមាន៖ ការចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ១៩ , ពង្រឹងសមត្ថភាពចំណេះដឹងពី គ្រោះមហន្ត រាយ ,ម្ចាស់ការលើការគ្រប់គ្រងគ្រោះមហន្តរាយជាបុគ្គល និងគ្រួសារ ,សម្រាប់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស សូមវិភាជទុនបង្កើនប្រព័ន្ធការពារគ្រោះថ្នាក់ការងារ បង្កើតហេដ្ឋារចនាសម្ព័ន្ធ បង្កើតទីទួលមានសុវត្ថិភាព បណ្តោះបណ្តាលពីវិធានការទប់ស្កាតការពារគ្រោះមហន្តរាយដល់បុគ្គលិក, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវរៀបំគោល នយោបាយជាតិស្តីពីកិច្ចទទួលខុសត្រូវផ្នែកសង្គមផ្នែកគ្រោះមហន្តរាយរបស់ផ្នែកឯកជន, ស្ថាប័នពាក់ព័ន្ធត្រូវសហការជា មួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូត្រូវផ្តល់ព័ត៌មានឱ្យបានដឹងមុនពីគ្រោះមហន្តរាយ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវពង្រីកប្រព័ន្ធស្បៀងបម្រុង,ក្រសួងការពារជាតិ និងកងយុធពលខេមរៈភូមិន្ទត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយស្នើសុំគម្រោងថវិកាសម្ភារ សម្រាប់បម្រើឱ្យការសង្គ្រោះ និងគ្រប់ក្រសួងស្ថាប័នត្រូវបន្តពង្រឹងយន្តការផែនការ និងកម្មភាពដែលមានស្រាប់ឱ្យមានប្រសិទ្ធ ភាពជាដើម៕ . សំរិត