ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្រុកត្រេកអរសប្បាយចិត្តស្រប ពេល លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ស្ថាបនាផ្លូវ១ខ្សែទុកប្រើប្រាស់

126

ភ្នំពេញ៖ដោយពិនិត្យមើលពីការលំបាករបស់បងប្អូនអ្នកស្រុកនាខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញជួបការលំបាលពេលពួកគាត់ធ្វើដំណើរទៅមកតាមមធ្យោបាយនានាឬដោយថ្មើរជើងចេញ ចូល ទៅមកក្នុងមូលដ្ឋាននាសព្វថ្ងៃនេះពិសេសក្មួយៗធ្វើដំណើរទៅសិក្សារៀនសូត្រតាមសាលារៀន និង ព្រះសង្ឃនិមន្តបិណ្ឌបាត្រផងនោះទើបនៅព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានដឹកនាំមន្រ្តីជំនាញដាក់គ្រឿងចក្រចុះឈូសឆាយដោយស្ថាបនាផ្លូវមួយខ្សែ និង ដាក់ប្រព័ន្ធលូមេមួយខ្សែស្របផ្លូវកំពុងស្ថាបនានេះទុកជាកាដូឬចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិសំរោងត្បូងខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញប្រើប្រាស់ពោលគឺមិនជួបការលំបាកដូចគ្រាមុនៗទៀតឡើយគឺកាលពីមិនទាន់ធ្វើ។

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានលើកឡើងថាការស្ថាបនាផ្លូវថ្នល់ជូនបងប្អូនប្រជាពលរដ្ឋទូទៅប្រើប្រាស់ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើដំណើរតាមមធ្យោបាយនានាហើយស្របតាមទ្រឹស្ដីមួយឃ្លាបានលើកឡើងថាមានផ្លូវថ្នល់គឺមានក្ដីសង្ឃឹម និង ឈានកាត់បន្ថយនូវភាពក្រីក្រផងដែរ។
ខណៈពេលលោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ចុះមកស្ថាបនាផ្លូវ និង ដាក់ប្រព័ន្ធលូនៅក្នុងមូលដ្ឋានខាងលើនោះគឺបងប្អូនប្រជាពលរដ្ឋទូទៅនៅតំបន់នោះគឺពួកគាត់ស្វាគមន៍និងសម្ដែងនូវទឹកចិត្តឬទឹកមុខដោយសប្បាយរីករាយជាខ្លាំងនៅពេលលោកអភិបាលខណ្ឌស្ថាបនាផ្លូវនិងដាក់លូជូនដល់ពួកគាត់បានប្រើប្រាស់។
គួបញ្ជាក់ផងដែរថាខណ្ឌព្រែកព្នៅគឺជាខណ្ឌមួយនៅជាយក្រុងដែលមានព្រុំប្រទល់ជាប់និងខេត្តកណ្ដាលហើយខណ្ឌព្រែកព្នៅប្រែមុខមាត់ថ្មីបន្ទាប់ពីលោកធឹម សំអាន ទៅដឹកនាំការងារនៅទីនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង