លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន លើកឡើងថាបរិស្ថានស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា
ភ្នំពេញ៖ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិឆ្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ មាតុភូមិយើង .កាតព្វកិច្ចយើង ស្អាត និង បៃតង ក្រោមអធិបតីភាព លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញនិងដោយមានការចូលរួមពី គណ:អភិបាលខណ្ឌ គណ:នាយក មន្ត្រីរដ្ឋបាលខណ្ឌ កាយរិទ្ធិ ស.ស.យ.ក សិស្សានុសិស្ស និងបុគ្គលិកក្រុមហ៊ុនអនាម័យ800super។
ខណៈពេលនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានដឹកនាំអ្នកចូលរួមជាច្រើនរយនាក់ចុះធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវនានាក្នុងមូលដ្ឋានដោយប្រម៉ែប្រមូលសំរាមនិងកាកសំណល់នានាដាក់ចូលក្នុងស្បោងផ្លាស្ទិចផងដែរពោលគឺបរិស្ថានស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា៕