ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Zelenskyy អរគុណកម្ពុជា ដែលគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន

66

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Twitter លោក Volodymyr Zelenskyy បានបញ្ជាក់អំពីជំនួបតាមទូរស័ព្ទនៅរសៀលនេះ។ លោកបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ជាប្រធានអាស៊ានឆ្នាំនេះ ដែលបានប្រកាន់ជំហរបោះឆ្នោត ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសប្រកាន់ជំហរប្រឆាំងដាច់ខាត ចំពោះប្រទេសណាក៏ដោយ ដែលប្រើប្រាស់កម្លាំងយោធា ដើម្បីឈ្លានពានប្រទេសដទៃ៕

អត្ថបទដែលជាប់ទាក់ទង