ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន បន្តចុះសំណេះសំណាល ជាមួយលោកគ្រូ.អ្នកគ្រូនិងក្មួយៗសិស្សានុសិស្សនៅអនុវិទ្យាល័យព្រែកព្នៅ

108

 

ភ្នំពេញ៖ព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដោយឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការងាររដ្ឋបាលនៃសាលាខណ្ឌព្រែកព្នៅដោយដឹកនាំមន្រ្តីក្រោមឱវាទនិងសហការីបន្តចុះមកជួបសំណេះសំណាលគ្នាជាមួយលោកគ្រូ.អ្នកគ្រូ និង ក្មួយៗជាសិស្សានុសិស្សនៅអនុវិទ្យាល័យព្រែកព្នៅប្រមាណ៤៤៣នាក់ដើម្បីបង្កើននូវភាពកក់ក្ដៅនិងភាពស្និតស្នាលជាមួយគ្នារវាងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ និង ខាងវិស័យអប់រំពោលគឺលោកគ្រូ.អ្នកគ្រូនិងក្មួយៗសិស្សានុសិស្សនៅតាមបណ្ដាសាលារៀននិមួយៗក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ។តួយ៉ាងនៅថ្ងៃនេះដោយបានចុះសាកសួរសុខទុក្ខ និង ជួបសំណេះសំណាលគ្នាជាមួយលោកគ្រូ-អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្សនៅអនុវិទ្យាល័យព្រែកព្នៅស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបាននាំយក នូវអំណោយជាសម្ភារៈសិក្សានិងថវិកាមកចែកជូនក្មួយៗសិស្សានុសិស្សប្រកបដោយបរិយ៉ាកាសសប្បាយរីករាយផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានមានមតិដោយក្រែនរំលឹកទៅដល់ក្មួយៗជាសិស្សានុសិស្សនៃអនុវិទ្យាល័យខាងលើនោះអោយខិតខំសិក្សារៀនសូត្រដោយស្ដាប់បង្គាប់លោកគ្រូ .អ្នកគ្រូពន្យល់បង្ហាត់បង្រៀននូវមុខវិជ្ជានិមួយៗហើយរៀបចំខ្លួនប្រាណអោយក្លាយខ្លួនទៅជាកូនល្អ.សិស្សល្អ.និងសិក្សារៀនសូត្រអោយក្លាយខ្លួនជាសិស្សពូកែប្រចាំថ្នាក់និងសាលាដែលជាទំពាំងស្នងឫស្សីហើយត្រូវចៀសវាងអោយឆ្ងាយពីគ្រឿងញៀនពោលគឺត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។
ចំពោះអំណោយដែលត្រូវផ្ដល់ជូនដល់លោកគ្រូ អ្នកគ្រូ លោកនាយកសាលា និង ក្មួយៗសិស្សានុសិស្សនាពេលនេះដោយសិស្សានុសិស្សម្នាក់ៗទទួលបានថវិកា៥ពាន់រៀលនិងសម្ភារៈសិក្សា។រីឯលោកគ្រូ អ្នកគ្រូ ១១នាក់ក្នុងម្នាក់ៗថវិកា២មុឺនរៀល និង លោកនាយកសាលាថវិកា១០មុឺនរៀលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង