ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លើយតបតាមការអំពាវនាវ របស់គណៈកម្មាធិការជាតិគ្រោះមហន្ដរាយ សប្បុរសជនខ្មែរសហរដ្ឋអាមេរិក បានចូលរួមបរិច្ចា អាវពោង១៥០០អាវ

82

 

ភ្នំពេញ៖ សប្បុរសជនខ្មែរសហរដ្ឋអាមេរិកបានចូលរួមបរិច្ចា អាវពោងសុវត្ថិភាព ចំនួន១៥០០អាវចូលរួមជាមួយគណៈកម្មាធិករជាតិគ្រប់គ្រងគ្រោះមហន្តរាយសប្បុរសជនខ្មែនៅសហរដ្ឋអាមេរិកមួយក្រុមដឹកនាំដោយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន តំណាងប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាម៉េរិក បាន នាំយកអំណោយជាអាវពោងចំនួន១៥០០ អាវ ដើម្បីចូលរួមចំណែកលើការងារឆ្ជើយតបទៅនឺងគ្រោះមហន្តរាយនៅព្រះរាជណាចក្រកម្ពុជានិងជួបសម្តែងការគួសម ជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលមាគមអតីតយុទ្ធជនកម្ពុជា។

លោកទេសរដ្ឋមន្រ្តី គន់ គីម ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនខ្មែនៅសហរដ្ឋអាមេរិកដែលបានគាំទ្ររាជរដ្ឋាភិបាលនិងមើលឃើញពីការអភិវឌ្ឍន៏ ភាពរីកចម្រើនលើគ្រប់វិស័យរយះពេលជាង៣០ឆ្នាំកន្លងមក។
លោកទេសរដ្ឋមន្រ្តីមានប្រសាសន៏ បានបន្តថា ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្យម្សិលមិញនេះ និងតាមរយៈការចូលរួមរបស់សប្បុរសជនឧបត្ថម្ភជាង ២០ម៉ឺនដុល្លា និងថវិកាជាតិ ដោយនឹងបង្កើតកងរុករក និងសង្គ្រោះក្នុងផ្ទៃសមុទ្រ ទន្លេ ឬបឹង។ដោយឡែករាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ បានផ្តល់អាទិភាពលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ។
លោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន តំណាងប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាម៉េរិក បានសម្ដែងនូវការនឹករលឹកទឹកដីស្រុកកំណើតក៏ដូចសូមថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំនាវា សន្តិភាព ជូនប្រជាជននិងទឹកដីដ៏អស្ចារ្យមួយនេះ ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាម៉េរិកចាំមិនភ្លេចទេនូវគុណបំណាច់របស់សម្តេចទាំងទ្ធេរ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានកសាងប្រទេសចាប់បាតដៃទទេ ក្រោមសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយក្នុងពេលនេះឃើញថា ពិតជាមានការអភិវឌ្ឍន៏ជឿនលឿន ក្រោមដំបូលសុខសន្តិភាព ។លោកព្រឹទ្ធាចារ្យ ម៉ក់ ហឺនបន្តថា ពេលលោកត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញនិងយកទៅផ្សព្វផ្សាយដល់បងប្អូនខ្មែរនៅទីនោះ ពីការរីចម្រើនរបស់ប្រទេសកម្ពុជា អោយយល់ដឹង ស្គាល់ការពិត កុំចេះតែជឿលើការឃោសនាបំផ្លើសការពិតនោះ។

ទេសរដ្ឋមន្រ្តី គន់គីម បានលើកឡើងថា ទឹកជំនន់ទឹកភ្លៀងនិងព្យុះថ្មិៗនេះរាជរដ្ឋាភិបាល ការអន្តរាគមន៏ឆ្លើយតបសង្គ្រោះបន្ទាន់ ត្រូវបានធ្វើឡើងទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយអាជ្ញាធរគ្រប់រាជធានី ខេត្ត កងកម្លាំងគ្រប់ប្រភេទ ក្រសួង ស្ថាប័នជំនាញ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងវិស័យឯកជន ក្រោមការសម្របសម្រួលដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហើយដោយមានគិតគូដល់សុខទុក្ខប្រជាពលរដ្ឋរងគ្រោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចុះសួសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងជាពិសេសស្រូវពូជ ចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ចំនួន ៦ខេត្តដែលរងគ្រោះធ្ងន់ធ្ងររួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង និងព្រៃវែងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២រួចរាល់ផងដែរ ៕ .
សំរិត

អត្ថបទដែលជាប់ទាក់ទង