ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គួរឲ្យស្ដាយសៅ រង្សីចាញ់ពិន្ទុអ្នកប្រដាល់អ៊ីរ៉ង់

131

ភ្នំពេញ៖លោកប៊ុយ សុភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបាន
រាយការណ៍ពីប្រទេសហ្សកដង់មកថាអ្នកប្រដាល់កម្ពុជាសៅ រង្សីបានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់អ៊ីរ៉ង់ទៅហើយ ។
នេះជាការប្រកួតក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯកទ្វីបអាស៊ី(ASIAN Elite Men and women
Boxing Championships/ASBS)។សៅ រង្សីូប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមទល់ជាមួយអ្នក
ប្រដាល់អ៊ីរ៉ង់Mehdi Khosraviនាថ្ងៃទី២វិច្ឆិកាម្សិលម៉ិញនេះ ។

លោកអគ្គលេខាធិការបានប្រាប់ឲ្យដឹងតាមរយៈសារអេឡិចត្រូនិនពីប្រទេសហ្សកដង់
មកថាសៅ រង្សីធ្វើបានល្អនៅទឹកទី១ដោយវ៉ៃអ្នកប្រដាល់អ៊ីរ៉ង់ឲ្យអាជ្ញាកណ្ដាលរាប់៨។តែនៅ
ទឹកទី២រង្សីមានបញ្ហាដសធ្វើឲ្យការប្រកួតរបស់គេធ្លាក់ចុះទើបគេចាញ់គូប្រកួតបែបនេះ ។
សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការន៍នេះកម្ពុជាបញ្ជូនអ្នកប្រដាល់សកលចំនួន៦រូបទៅ
ចូលរួមប្រកួត។ក្នុងចំណោម៦រូបមាន៤រូបដែលសង្ឃឹមបានមេដាយដែលក្នុងនោះមានអ្នកប្រដាល់សៅ រង្សីមួយរូបដែរតែពេលនេះអ្នកប្រដាល់រូបនេះមានសំណាងមិនល្អនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង