សម្តេចតេជោ ហ៊ុន សែន បង្ហាញនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូ ដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មុននេះខ្ញុំបាននិយាយថា កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។
នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។
ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន៕