ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពិធីអ៊ុទូកCAMSOC នឹងចុះឈ្មោះអ្នកស្ម័គ្រចិត្ត សម្រាប់ស៊ីហ្គេម

101

ភ្នំពេញ៖លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានថ្លែងឲ្យដឹងថាគណៈកម្មការអ្នកស្ម័គ្រចិត្តគណៈកម្មការហ្គេមព័ត៌មានវិទ្យានិងក្រុមហ៊ុនដៃគូPathmazingដើម្បីត្រៀមបើកការចុះឈ្មោះអ្នកស្ម័គ្រចិត្ត តាមប្រព័ន្ធអនឡាញជាផ្លូវការ ក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
គណៈកម្មការអ្នកស្ម័គ្រចិត្តដែលដឹកនាំដោយលោកសុខសប្បាយណាអនុរដ្ឋលេខាធិ
ការក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញអំពីកិច្ចការរបស់អ្នកស្ម័គ្រចិត្ត ជួយធ្វើដោយផ្ទាល់ និងការជួយបំផុសចលនាពីចម្ងាយ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោកសុខសប្បាយណាបានបញ្ជាក់ថាការចុះឈ្មោះអ្នកស្ម័គ្រចិត្រនឹងធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់យុវជនប្រជាពលរដ្ឋខ្មែរទូទៅនិងជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយនឹងត្រូវប្រកាសបើកទទួលការចុះឈ្មោះជាផ្លូវការក្រោយព្រះរាជពិធី
បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
អ្នកស្ម័គ្រចិត្តសម្រាប់បម្រើដល់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ត្រូវបានចែកចេញជាពីរផ្នែក គឺអ្នកស្ម័គ្រចិត្តត្រូវធ្វើកិច្ចការដោយផ្ទាល់និងការធ្វើកិច្ចការពីចម្ងាយលើកិច្ចការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំថ្នាក់តំបន់ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
CAMSOCបានបពិភាក្សាគ្នាយ៉ាងល្អិតល្អន់ឲ្យបាន គ្រប់ជ្រុងជ្រោយដើម្បីបើកទទួលការចុះឈ្មោះ តាមប្រព័ន្ធចុះឈ្មោះអនឡាញ ឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គឺផ្តល់ទំនុកចិត្តខ្ពស់ ជូនដល់ក្រុមស្ម័គ្រចិត្តទាំងអស់។
លោកវ៉ាត់ចំរើនក៏បានសង្កត់ធ្ងន់អំពីការជំរុញឲ្យមន្ត្រីប្រចាំការនៃគណៈកម្មការជំនាញនីមួយៗ របស់ CAMSOC នៅក្នុងយន្តការការងាររដ្ឋបាលសម្របសម្រួលជាមួយការងារទូទៅ ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីជំរុញឲ្យការងារគ្រប់ទម្រង់ទាំងអស់ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង