នគរបាលចំនួន០៥នាក់ ត្រូវបានសម្លាប់នៅប្រទេស Ecuador
បរទេស ៖ កាលពីថ្ងៃអង្គារិ៍ យ៉ាងហោចណាស់មន្ត្រីនគរបាលEcuadorចំនួន ០៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយការបំផ្ទុះ ដើម្បីរារាំងការបញ្ជូនអ្នកទោសចេញពីពន្ធនាគារដែលមានអ្នកទោសច្រើនកកុញ និងមានអំពើហិង្សា ដោយហេតុការណ៍នេះជំរុញឱ្យប្រធានាធិបតីលោក Guillermo Lasso ប្រកាសអាសន្ននៅក្នុងខេត្តចំនួន០២។
លោក Lasso ដែលជាអ្នកអភិរក្សនិយមបានស្តីបន្ទោសម្តងហើយម្តងទៀតចំពោះការប្រើប្រាស់អំពើហិង្សា រួមទាំងនៅក្នុងពន្ធនាគារទៅលើក្រុមជួញដូរគ្រឿងញៀន ដែលបានសងសឹកចំពោះខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។
ប្រទេស Ecuador ជាប្រទេសឆ្លងកាត់ការជួញដូរគ្រឿងញៀនដើម្បីឆ្ពោះទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
នៅក្នុងវីដេអូសន្ទរកថាមួយ លោក Lasso បាននិយាយថា ការវាយប្រហារដែលមានរយៈពេលពេញមួយយប់ និងបន្តរហូតដល់ព្រឹកថ្ងៃអង្គារិ៍ រួមទាំងការបំផ្ទុះចំនួន ០៩លើកនៅក្នុងទីក្រុងចំនួន០២ ដែលជាការប្រកាសសង្គ្រាមបើកចំហរដោយក្រុមជនអន្ធពាល ៕