ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកការប្រមូលផ្ដុំជួបជុំតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងតាមទីសាធារណៈ របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូក

74

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែ វិច្ចិកា ឆ្នាំ២០២២ជម្រាបមក លោក លោកស្រី ក្រុមអ្នកតចាំជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ស្តីពីការផ្អាកការប្រមូលផ្ដុំជួបជុំតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងតាមទីសាធារណៈ របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ។

យោង ៖ ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ១២០៩/០២៥ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៩។

លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ សូមជម្រាប លោក/លោកស្រី ក្រុមអ្នកតវ៉ា ជ្រាបថា កន្លងមកក្រុមអ្នកតវ៉ា ដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការប្រមូលផ្តុំជួបជុំតវ៉ានៅមុខ ក្រុមហ៊ុនណាហ្គាវើលដ៍ទី១ និងទី២ និងតាមទីតាំងសាធារណៈក្រោមហេតុផលវិវាទការងារនោះ បានធ្វើ ឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ទោះបីជាអាជ្ញាធរពាក់ព័ន្ធបានព្យាយាមធ្វើការ សម្របសម្រួល ពន្យល់ណែនាំ និងធ្វើជាអន្តរការីក្នុងការដោះស្រាយវិវាទដោយសន្តិវិធីតាមនិតិវិធីជាច្រើន លើកច្រើនសារយ៉ាងណាក្តី ក្រុមអ្នកតវ៉ានៅតែបដិសេធមិនទទួលយកដំណោះស្រាយនៅឡើយ។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញសូមក្រើនរំលឹកជាថ្មីម្ដងទៀតដល់ក្រុមអ្នកតវ៉ា ត្រូវត បញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រមូលផ្ដុំជួបជុំតវ៉ាចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងអំឡុង ពេលដែលប្រជាពលរដ្ឋកំពុងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជាពិសេសនៅពេលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។

ក្នុងករណីក្រុមអ្នកតវ៉ានៅតែបន្តសកម្មភាពប្រមូលផ្ដុំជួបជុំតវ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនានានោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង