ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈុត សេរីវ៉ាន់ថង និង ឃុន បូរ៉ានឹងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ

105

ភ្នំពេញ៖វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវ៉ាត់សម្ដេចពិជ័យសេនាទៀ បាញ់លើសង្វៀនTV5បានបញ្ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយនាយប់ថ្ងៃទី៦វិច្ឆិកា ។
កូនរាហ៊ូមាសឈុតសេរីវ៉ាន់ថងក្លិបរាហ៊ូកីឡានិងជើងខ្លាំងឃុនបូរ៉ាក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យនឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដើម្បីប្រជែងយកខ្សែក្រវាត់ដែលមានរង្វាន់អមគឺផ្ទះវីឡាភ្លោះ។អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែលេខ១ក្នុងពូលដូចគ្នាដែលពេលនេះពួកគេ
មិនួឲទាន់ស្គាល់ចាញ់ដូចគ្នា ។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឃុនបូរ៉ាបានផ្ដួលវ៉ាន់វឿនក្លិបឃ្លាំងមឿងកីឡាឲ្យសន្លប់នៅទឹកទី៣ក្នុងខណៈដែលសេរីវ៉ាន់ថងបានវាយសូត្រវាសនាក្លិបបក្សីស្លាបដែកបណ្ដាលឲ្យអាជ្ញាកណ្ដាលបញ្ឈប់មុនស្នូរជួងបញ្ចប់ទឹកទី២ដោយសារតែវាសនាមិនមានសមត្ថភាពតស៊ូជា
មួយវ៉ាន់ថងបាន ។

ទាំងវ៉ាន់ថង ទាំង បូរ៉ាសុត្ធតែសង្ឃឹមថានឹងបានទទួលកូនសោរផ្ទះយកមកគ្រប់គ្រង
ដូចគ្នា ។ចំពោះសូត្រ វាសនា និង វ៉ាន់ វឿនក៏ត្រូវប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ដែរ។
ចំពោះការប្រកួតជាមិត្តភាពជាលក្ខណៈអន្តរជាតិជាមួយអ្នកប្រដាល់វៀតណាមវិញនោះអ្នកប្រដាល់កម្ពុជាខាំ កូនខ្លាក្លិបមេសថ្ងកខេត្តស្វាយរៀងបានយកឈ្នះអ្នកប្រដាល់វៀត
ណាមBui Tran Tan Takដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ប្រកួតជាមួយអ្នកប្រដាល់វៀតណាមដែរនោះលន បញ្ញាក្លិបកងយោធពលខេមរភូមិន្ទ
បានផ្ដួលអ្នកប្រដាល់វៀតណាមPham Ngocឲ្យសន្លប់នៅទឹកទី១ ។អ្នកប្រដាល់ទាំង២រូបនេះ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង