ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលរដ្ឋបាលឃុំកោះរកា ចុះបង្ក្រាបករណី​ លួចលេងល្បែងសុីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់ប្រាក់

74

កំពង់ចាម៖ នៅថ្ងៃទី០៩ ខខែវិច្ឆិកា ឆ្នាំ២០២២​ វេលាម៉ោង១១.០០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កំពង់សៀម និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះរកា ស្រុកកំពង់សៀម ចុះបង្ក្រាបករណី​ លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុច​ចំការគ នៅភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យទាំង០៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង