ជើងខ្លាំងឡាវ និង ថៃសាកកណ្ដាប់ដៃជាមួយខ្មែរ
ភ្នំពេញ៖លើសង្វៀនTV5យប់ថ្ងៃទី១៣វិច្ឆិកាខាងមុខនេះអ្នកប្រដាល់ឡាវ២រូបនិងថៃមួយរូប នឹងឆ្លងដែនមកប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជា ។
អ្នកប្រដាល់កម្ពុជាឡៅ សៃណេតក្លិបបញ្ជាការដ្ឋានទ័ពពិសេសកំពុងតែសម្លៀងកែង និងជង្គង់ដើម្បីស្វាគមន៍អ្នកប្រដាល់ឡាវFang Khung Lek។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
សៃណេតជាអ្នកប្រដាល់ជើងថ្មីទេតែគេបានសាងកេរ្តិ៍ឈ្មោះបានយ៉ាងឆាប់រហ័ស ។
អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន២៩ដងឈ្នះ២០ដងចាញ់៦ដងនិងស្មើពិន្ទុ៣ដង ។
ចំពោះអ្នកប្រដាល់ឡាវ Fang Khung Lek វិញគេមានប្រវត្តិប្រកួតចំនួន២០ដងឈ្នះ១៥ដងនិងចាញ់៥ដង ។
នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ឡាវរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ
គេមិនដឹងថា Fang Khung Lek មានសមត្ថភាពប៉ុណ្ណានោះឡើយ ។ចំពោះអ្នកប្រដាល់កម្ពុជា
ឡៅ សៃណេតវិញគេបានចាត់ទុកថានេះជាឧិ៍កាសសម្រាប់សាងកេរ្តិ៍ឈ្មោះហើយហេតុនេះគេត្រូវតែឈ្នះដាច់ខាត ។
ប៊ន ពន្លឹកក្លិបនាគរាជចតុមុខត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃPhet Nakhorn
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
ពន្លឹកមានប្រវត្តិប្រកួតចំនួន៨៥ដងឈ្នះ៦២ដង ចាញ់១៩ដងនិងស្មើពិន្ទុ៤ដង ។ចំពោះ
Phet Nakhorn វិញគេមានប្រវត្តិប្រកួតចំនួន៤២ដងឈ្នះ៣១ដងចាញ់១០ដងនិងស្មើពិន្ទុ១ដង។
សម្រាប់ជំនួបនេះមិនដឹងថានរណាជាអ្នកមានសមត្ថភាពដណ្ដើមជ័យជំនះនោះឡើយ ។
ខាំ ខ្លានាងក្លិបមេសថ្ងកខេត្តស្វាយរៀងប្រកួតជាមួយអ្នកប្រដាល់ឡាវChav Fang Khung
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
ខ្លានាងជាអ្នកប្រដាល់ជើងខ្លាំងមួយរូបរបស់កម្ពុជាគេមានប្រវត្តិប្រកួតចំនួន១៣៥ដង
ឈ្នះចំនួន៩៩ដងចាញ់២៥ដងនិងស្មើពិន្ទុ១១ដង ។ចំពោះ Chav Fang Khung គេមានប្រវត្តិប្រ
កួតចំនួន៣៥ដងឈ្នះ២៥ដងចាញ់៩ដងនិងស្មើពិន្ទុ១ដង ។សម្រាប់ជំនួបនេះទោះបីអ្នកប្រ
ដាល់ឡាវ Chav Fang Khung គេមិនអាចមើលស្រាលបានក៏ពិតមែនតែទំនងជាមិនអាចទៅរួចជាមួយខ្លានាងនោះឡើយ ៕