ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួប ពិភាក្សាការងារជាមួយ អនុប្រធានរដ្ឋសភាប្រទេសវៀតណាម

79

 

ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោក ជិន ថាញ់មឹន (TRAN THANH MAN) អនុប្រធានរដ្ឋសភាប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធា នរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណជូន អនុប្រធានរដ្ឋសភាប្រចាំការវៀតណាម ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំទល់មុខរវាងថ្នាក់ដឹកនាំអាយប៉ា ជាមួយប្រមុខដឹកនាំអាស៊ាន ហើយបានឆ្លៀតពេលជួបពិភាក្សាការងារនាពេលនេះ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ជានិច្ចជាកាល តែងបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម និងគាំទ្រគ្នាទៅ វិញទៅមក ទាំងក្នុងក្រប ខណ្ឌទ្វេភាគី ពហុភាគី។ លោក កិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា វត្តមានលោក អនុប្រធានរដ្ឋសភា នាពេលនេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពថ្មីៗ នៃទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ ឱ្យកាន់តែរឹងមាំឡើង។ ឆ្លៀតក្នុងឱកាសនេះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែង អំណរគុណចំពោះប្រទេសវៀតណាម ដែលបានផ្តល់ជំនួយថវិកាចំនួន ២៥លានដុល្លារ ក្នុងការកសាងអគារដ្ឋបាលថ្មីជូនរដ្ឋសភាកម្ពុជា ដែលបច្ចុប្បន្ននេះ ការសាងសង់អគាររដ្ឋបាលនោះ បានកំពុងដំណើរការយ៉ាងមមាញឹក ដែលអាចនឹងបញ្ចប់នៅឆ្នាំ ២០២៣ខាងមុខ។

លោក ជិន ថាញ់មឹន បានអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ជាពិសេស ការគ្រប់ គ្រងប្រកបដោយជោគជ័យនៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩។ លោកក៏បានអបអរសាទរចំពោះជោគ ជ័យនៅក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងមកថ្មីៗនេះដែរ។ លោក អនុប្រធានរដ្ឋសភាប្រចាំការវៀតណាម បានស្នើឱ្យរដ្ឋសភាប្រទេសទាំងពីរគាំទ្រការចុះអនុស្ស រណៈយោគយល់គ្នានៃរដ្ឋាភិ បាលវៀតណាម និងកម្ពុជា នាពេលថ្មីៗនេះ ហើយបន្តកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅ មក ទាំងក្របខ័ណ្ឌនីតិប្រតិ បត្តិ និងនីតិប្បញ្ញត្តិ។លោក ក៏បានអញ្ជើញលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទៅធ្វើទស្សន កិច្ចនៅប្រទេសវៀតណាមនាពេលខាងមុខផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង