ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា អំឡុងពេលនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ មានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ

110

ភ្នំពេញ ៖ នៅថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២២នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័ជាផ្លូវការ បានចាប់ដំណើរការ ហើយនៅរាជធានីភ្នំពេញដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំប្តូរវេននៅឆ្នាំនេះ ដោយសម្តេចអគ្គមហាសេនាតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រធានកិច្ចប្រជុំដ៏មានសារសំខាន់នេះ នៅរាជធានីភ្នំពេញក្នុងនាមជាម្ចាស់ផ្ទះ។

តាមការគូសបញ្ជាក់របស់លោកសាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ គិតពីថ្ងៃទី៧ដល់ទី១០ខែវិច្ឆិកា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ជារួមក្នុងរាជធានីភ្នំពេញគឺមានលក្ខណៈល្អប្រសើរ មិនមានអ្វីគួរកត់សំគាល់នោះទេ គឺអាស្រ័យដោយមានការចូលរួម សហការគ្នាយ៉ាងល្អពីកំលាំងចំរុះ គ្រប់អង្គភាពពាក់ពន្ធ័ទាំងអស់ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សំរាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ក៏ដូចកិច្ចប្រជុំពាក់ពន្ធ័ អោយប្រព្រឹត្តទៅដោយជោគជ័យ ដែលជាមុខមាត់ប្រទេសជាតិរបស់យើង។

លោកសាន សុខសីហា បានបន្ថែមថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កំលាំងជាង២៣០០នាក់ លើចំនួនសរុបដែលបញ្ជាក់ ដោយអគ្គស្នងការនគរបាលជាតិមានប្រមាណ១ម៉ឺននាក់។ កំលាំងទាំងអស់ត្រូវបានបែងចែកទទួលខុសត្រូវ តាមគោលដៅសំខាន់ៗ រួមមានកំលាំងអន្តរាគមន៏ពិសេស, កំលាំងតាមការិយាល័យជំនាញ, កំលាំងសណ្តាប់ធ្នាប់ចរាចរ ដែលបានដាក់ពង្រាយតាមដងវិថីសំខាន់ៗទាំងអស់ ដើម្បីជួយរៀបចំសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរកុំងោយមានការកកស្ទះ រួមទាំងកំលាំងត្រៀមបង្ការគ្រោះអគ្គីភ័យ ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងផងដែរ។

ក្នុងនាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯ.ឧឃួង ស្រេង បានចាត់ទុកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១និងកិច្ច ប្រជុំពាក់ពន្ធ័ថាជាមុខមាត់និងជាកិត្តិយសជាតិដ៏ធំធេង ព្រមទាំងធ្វើឲ្យិកិត្យានុភាពកម្ពុជា កាន់ល្បីល្បាញលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន។ ដូច្នេះយើងត្រូវរួមគ្នាធ្វើយ៉ាងណាការពារ សន្តិសុខសណ្តាប់ធ្នាប់ដែលជាចំណុចអាទិភាពបំផុត សំរាប់កិច្ចប្រជុំកំពូលអាស៊ាននាពេលនេះ ដោយធានាថាកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅដោយជោគជ័យ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ជាមុខមាត់សំរាប់រាជធានីភ្នំពេញ និងជាមុខមាត់សំរាប់ប្រទេសកម្ពុជាទាំងមូល។

ក្នុងសន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ថ្លែងក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ពន្ធ័ នាព្រឹកថ្ងៃទី១១វិច្ឆិកានេះថា៖ ឆ្នាំនេះជាឆ្នាំវិសេសវិសាល របស់អាស៊ានដោយយើង បានប្រារព្វពិធីខួបអនុស្សាវរីយ៏៥៥ឆ្នាំ នៃវឌ្ឍនភាព និងការអភិវឌ្ឍន៏ចាប់តាំងពីការបង្កើតសមាគមន៏។ យើងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងនាមជាអង្គការថ្នាក់តំបន់ក៏ដូចជា គ្រួសារនិងបងប្អូន។ យើងបានរួមគ្នាសម្រេច បាននូវគោលបំណងចម្បង ក្នុងការកសាងសហគមន៏អាស៊ាន ប្រកបដោយសុខ សន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន។

សន្ទរកថា របស់សម្តេចតេជោបានបន្តថា៖ ដើម្បីប្រារព្វអបអរសាទរលើការសម្រេច បាននូវសមិទ្ធិផលគោលដៅជា ប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញនូវ សេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី៥៥ នៃការបង្កើតអាស៊ានដែលនឹងត្រូវបានបំពេញបន្ថែមដោយ
សេចក្តីថ្លែងការណ៏២ផ្សេងទៀត គឺសេចក្តីថ្លែងការណ៏ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំ អាស៊ានស្តីពី៖ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា និងសេចក្តី ថ្លែងការណ៏ស្តីពីរបៀបវារះ នៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ដែលនឹងត្រូវអនុមត័ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង