ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វ៉ែន ខុន ដាក់សំណើរទៅលោកស្នងការនគរបាលខេត្តកណ្តាល និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សុំជួយចាត់វិធានការ ចំពោះមន្ត្រីប្រព្រឹត្តិអំពើបទល្មើសពុករលួយ ក្នុងករណីដោះលែងអ្នក បើកបររថយន្តបណ្តាលអោយជនរងគ្រោះ ចំនួន ០២នាក់ស្លាប់

427

 

ភ្នំពេញ ៖ លោក វ៉ែន ខុន ភេទប្រុស អាយុ ៤៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ 021119283 ដែលមានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមគោរពចូលមកឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ុនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្តឹង លោកវរសេនីយ៍ឯក ព្រុំ សំណាង ឋានៈអធិការ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្ត កណ្តាល ពីបទដោះលែងជនបង្ករហេតុបើកបរកុងទីន័រ បុកជនរងគ្រោះ ចំនួន ០២នាក់ស្លាប់ ។

លោក វ៉ែន ខុន ក៏បានដាក់សំណើរទៅលោកស្នងការនគរបាលខេត្តកណ្តាល សុំជួយចាត់វិធានការ ចំពោះមន្ត្រីប្រព្រឹត្តិអំពើបទល្មើសពុករលួយ ក្នុងករណីដោះលែងអ្នក បើកបររថយន្តបណ្តាលអោយជនរងគ្រោះ ចំនួន ០២នាក់ស្លាប់ និងរ៉ឺម៉កសណ្តោងកុងទីន័រ ប្តូរនឹង ប្រាក់ដោយគ្មានសត្តិសម្បជញ្ញៈ គ្មានក្ដីអាណិតអាសូរដល់វិញ្ញាណខណ្ឌជនវងគ្រោះ។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមជម្រាបជូន ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២២ នៅវេលាម៉ោង ២:៣០នាទីទៀបភ្លឺ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិស្តៅកន្លែងចន្លោះពីគីឡូម៉ែត្រ លេខ ២៥-២៥ ឃុំដីឥដ្ឋ ស្រុកៀនស្វាយ ខេត្តកណ្តាល មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើង រវាងម៉ូតូមួយ គ្រឿងម៉ាក Honda Dream 125cc ពាក់ស្លាកលេខ កណ្តាល 1AQ 7370 និងរថយន្តសណ្តោងកុងទីន័រមួយគ្រឿង ពាក់ស្លាកលេខ 3E-3774 ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា ដោយរថយន្តបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ឯម៉ូតូធ្វើដំណើរពីលិចទៅកើត ហើយហេតុការណ៍ដែលគួរឱ្យតក់ស្លុតមួយនេះបណ្តាលឱ្យឈ្មោះ ស៊ន កុសល់ ហៅ សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិក្រោល ឃុំគោគខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងឈ្មោះ ម៉ុន សុខា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្លាប់ភ្លាមៗ នៅ ចំណុចកើតហេតុ ដោយរថយន្តកុងទីន័រ បានបើកបុកហើយអូសមានចម្ងាយរហូតទៅដល់ប្រហែល ២០០ម៉ែត្រ បែកផ្កាភ្លើងព្រាត។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានសម្រេចឃាត់ខ្លួនជនបើកបររថយន្តកុងទីន័រ ដើម្បីសាកសួរ ហើយនគរបាល នៃអធិការដ្ឋានស្រុកកៀនស្វាយ បានដោះលែង អ្នកបើកបររថយន្ត និងប្រគល់កន្ទុយកុងទីន័រ ទៅឱ្យម្ចាស់វិញ ដោយសង្កេតឃើញថាសមត្ថកិច្ច បាន សម្រេចដោះលែងអ្នកបើកបរឡាន ដែលបានពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវធ្ងន់ធ្ងរ ដែលបណ្តាលឱ្យ មនុស្សស្លាប់រហូតដល់ ០២នាក់ភ្លាមៗ ក្នុងនាមខ្ញុំបាទជាសាច់ញាតិតំណាងឱ្យជនរងគ្រោះ អស់សង្ឃឹមយ៉ាងខ្លាំង ក្នុងការស្វែងរកយុត្តិធម៌ ក្នុងហេតុការណ៍ដែលពុំធ្លាប់ជួប និងភ្ជាប់ដោយទុក្ខសោកធំធេងណាស់ ហេតុនេះដើម្បី បង្ហាញអំពីចំណាត់ការ ប្រកបដោយតម្លាភាព នៅក្នុងហេតុការដែលប្រកបដោយសោកនាដកម្មធ្ងន់ធ្ងរបែបនេះ។

អត្ថបទដែលជាប់ទាក់ទង