ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់បោះរទេះ ជនពិការនារីកម្ពុជា ក្លាយជាក្រុមជើងឯកនៃព្រឹត្តិការណ៍ International Wheelchair Basketball Tournament

83

ភ្នំពេញ៖ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជាបានក្លាយជាម្ចាស់ពានរង្វាន់នៃព្រឹត្តិការណ៍ ICRC( International Wheelchair Basketball Tournament)លើកទី៣បន្ទាប់ពីបានយកឈ្នះក្រុមកីឡាការិនីម្ចាស់ផ្ទះឥណ្ឌានៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផលដាច់ឆ្ងាយ៥៥ទល់១៤។
គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជាលោកម៉ៅសុខជាបានឲ្យដឹងថាការឈ្នះពានគឺជាការកម្តៅសាច់ដុំមួយយ៉ាងល្អដោយសារឆ្លងកាត់៥ប្រកួតក្រុមកីឡាការិនីកម្ពុជាទទួលបានជ័យជម្នះទាំងអស់ រហូតឈ្នះពានរង្វាន់។

បន្ទាប់ពីការប្រកួតកម្រិតអន្តរជាតិនៅឥណ្ឌាកីឡាករកីឡាការិនីបាល់បោះជនពិការកម្ពុជាគ្រោងនឹងប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីននិងឡាវដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ខាងមុខ។
សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះជាមួយបណ្តាប្រទេសជាច្រើនទៀតចូល
រួមសរុប៨ប្រទេស ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា។ ដោយឡែកក្រុមនារីមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។

សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ដែលកម្ពុជាជាម្ចាស់ផ្ទះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា(CAMAPGOC)បានត្រៀម១២ប្រភេទកីឡា ដាក់ឲ្យប្រកួតប្រជែង៕

អត្ថបទដែលជាប់ទាក់ទង