ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក

54

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ ក្លាស ស្វាប់​ (Klaus Schwab) ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ លុបបំបាត់ភាពក្រីក្រ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩។ លោកសាស្ត្រាចារ្យ ក្លាស ធ្លាប់ បានអបអរសាទរកម្ពុជាចំពោះភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងឋានៈ ជាប្រធានអាស៊ានឆ្នាំ២០២២ និងបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំប្រកបដោយគិត បណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការ ឆ្លើយតប និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងជោគជ័យដ៏ធំធេងក្នុងការសម្រេចបាននូវ អត្រាខ្ពស់បំផុតនៃការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា។

លោកសាស្ត្រាចារ្យ ក្លាស ធ្លាប់ បានលើកឡើងថា WEF មានមធ្យោបាយជាច្រើនដើម្បីជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងសាស្ត្រាចារ្យ ក្លាស ស្វាប់បានពិភាក្សា និងបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-WEF បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង