ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាក់ឈើជ្រុងពីជាន់ទី១៦ របស់ការដ្ឋានត្រូវចំក្បាលបុរស បណ្តាលអោយស្លាប់ភ្លាមៗ

50

ភ្នំពេញ ៖ បុរសបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនគ្រឿងសមុទ្ររៀបចំដឹកអោយភ្ញៀវដើរចេញពីក្រុមហ៊ុនស្រាប់មានឈើ១ដើមធ្លាក់ពីការដ្ឋានសំណង់ជាន់ទី១៦បុកក្បាលបុរសជនរងគ្រោះបណ្ដាលអោយស្លាប់ក្នុងថ្លុងឈាមហេតុការកើតឡើង កាលវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២នៅចំណុចអាគារការដ្ឋានសំណង់ដីឡូតិ៍លេខ២៦៩ ផ្លូវសុធារស​ ក្រុម១២​ ភូមិ៣​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ។

សពជនរងគ្រោះឈ្មោះ​ យ៉ាត់​ សុីថាត​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅផ្ទះលេខ៤៤៨​ ផ្លូវលំ​ ភូមិព្រៃជីសាក់​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិសែនជ័យ​ ភ្នំពេញ​ មុខរបរ បុគ្គលិកក្រុមហ៊ុន អូស្រ្តាហ្វាញហ្វូដ​ (ផ្នែកគ្រប់គ្រងស្តុក​)​ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមនបានប្រាប់អ្នកយកព័ត៍មានថាក្រោយពីទទួលបានករណីការដ្ឋានសាងសង់ប្រហេសធ្វើអោយឈើជ្រុង១ដើមមានប្រវែង២.៦០ម៉ែត្រធ្លាក់ជាន់ទី១៦បុកដំបូលផ្ទះនិងជញ្ជាំងថ្មបន្តឈើជ្រុងបុកចំក្បាលបុរសជនរងគ្រោះបណ្ដាលហូរឈាមខ្លាំងនិងស្លាប់នៅកន្លែងកើតហេតុ ។ លោកអភិបាលរងបញ្ជាក់ទៀតថាករណីខាងលើបានត្រួតពិនិត្យមានការការចូលរួមលោកមេធាវីតំណាងមេការដ្ឋានមកចុះពិនិត្យកន្លែងកើតហេតុគឺការដ្ឋានសាងសង់អាគារស្នាក់នៅមានច្បាប់អនុញាតិសាងសង់តែកើតចេញពីការដ្ឋានគ្មានការប្រុងប្រយ័ត្នដោយធ្វើកំណាត់ហេតុមានភូមិបាលចូលរួមបិទការដ្ឋានជាបណ្ដោះអាសន្នសិនរងចាំសមត្ថកិច្ចធ្វើការត្រួតពិនិត្យកោសល្យវិច្ឆ័យលើសពរួចរាល់សិន ។

សមត្ថកិច្ចបានប្រាប់ថាករណីឧប្បទ្ទវហេតុ ឈើធ្លាក់ពីលើការដ្ឋានត្រូវចំក្បាលបុរសម្នាក់ បណ្តាលអោយស្លាប់មានការិយាល័យកោសល្យវិច្ឆ័យស្នងការដ្ឋានរាជធានីភ្នំពេញនិងលោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញក្រោយពិនិត្យសពខាងលើរួចរាល់បានបហរគល់សពអោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះដែរសាកសួរនាំកម្មករសរុប៤០ជាងនាក់គ្មានអ្នកណាដឹងឈើជ្រុងអ្នកណាជាអ្នកធ្វើអោយធ្លាក់កម្មករសុទ្ធឆ្លើយមិនដឹងទាំងអស់ថាឈើខ្យល់បក់រអិលធ្លាក់ខ្លួនឯងហើយក៏រកមេការម៉ៅការសំណង់មិនឃើញសល់តែកម្មករក្រោយពីសាកសួរនាំចប់អោយទៅវិញសមត្ថកិច្ចយើងមិនបានឃាត់ជនណាមួយទេ ។

អត្ថបទដែលជាប់ទាក់ទង