ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ភេសជ្ជៈ ៧,០០០កេស ជូនរដ្ឋបាលរាជធានី ដើម្បីឧបត្ថម្ភជូនកងកម្លាំងដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យ
ភ្នំពេញ៖ ភេសជ្ជៈ ចំនួន ៧,០០០(ប្រាំពីរពាន់)កេស ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុបប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទដែលបានចូលរួមបំពេញ បេសកកម្ម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅ ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ។
ពិធីប្រគល់ ទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី១៦ វិច្ឆិកាឆ្នាំ២០២២ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល
ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឃួង ស្រេងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល ដែលបានផ្តល់ភេសជ្ជៈ ចំនួន ៧,០០០(ប្រាំពីរពាន់)កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមបំពេញ បេសកកម្ម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅ ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ។
លោកបន្តថា អំណោយដ៍ថ្លៃថ្លានេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដល់កងកម្លាំងទាំងអស់ ឱ្យប្តេជ្ញាយ៉ាង មោះមុតក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជា អគ្គមគ្គុទ្ទេសក៍ដ៏ឧត្តុង្គឧត្តម ក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗ ថែមទៀតជូនជាតិមាតុភូមិ។
គួរបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័ បានបញ្ចប់កាលពីថ្ងៃទី១៤វិច្ចិកាឆ្នាំ២០២២ នៅរាជធានីភ្នំពេញខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានដឹកនាំកិច្ចប្រជុំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ប្តូរវេន ទទួលបានជោគជ័យយ៉ាងធំធេង និងបានធ្វើឲ្យកិត្យានុ ភាពរបស់កម្ពុជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងជាកិត្តិយសដ៏ធំសម្បើមសំ រាប់ប្រជាជនកម្ពុជាទាំងមូល៕