លោកឧត្តមសេនីយ៍ទោខៀវ សាម៉េត ជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍មួយអាណត្តិទៀត
ភ្នំពេញ៖អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF)លោកឧត្តមសេនីយ៍ទោខៀវសាម៉េតបានទទួលការគាំទ្រពីសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ជាប្រតធានថ្នាក់តំបន់នេះម្ដងទៀតគឺអាណត្តិ២០២២ដល់២០២៦។
មហាសន្និបាតដែលដែលធ្វើនៅខេត្តសៀមរាប ក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខាប្រធានសហព័ន្ធបាល់ទាត់កម្ពុជានិងថ្នាក់ដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ីអាគេ្នយ៍ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
មហាសន្និបាតនេះធ្វើឡើងដើម្បីពិនិត្យមើលនូវវឌ្ឍនៈភាពរបស់សហព័ន្ធតំបន់មួយនេះ និងបោះឆ្នោតប្រធានអនុប្រធានសមាជិកគណៈកម្មការប្រតិបត្តិមួយតំណែងសម្រាប់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) ព្រមទាំងសមាជិកក្រុមប្រឹក្សា៥រូប និងសមាជិកក្រុមប្រឹក្សាស្ត្រី១រូប។
មហាសន្និបាតនេះមានការចូលរួមពីសំណាក់ប្រធាននិងតំណាងសមាជិកសហព័ន្ធ
បាល់ទាត់អាស៊ានតំណាងសហព័ន្ធបាល់ទាត់ពិភពលោកFIFAអគ្គលេខាធិការរងសហព័ន្ធ
បាល់ទាត់ទ្វីបអាស៊ី ប្រធានសហព័ន្ធបាល់ទាត់ជប៉ុន ប្រធានសហព័ន្ធបាល់ទាត់អូស្រ្តាលី អនុប្រធានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីតអនុប្រធានសហព័ន្ធបាល់ទាត់សាធារណ:រដ្ឋប្រជាមានិតចិនអគ្គលេខាធិការរងសហព័ន្ធបាល់ទាត់ចិនតៃប៉ិអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េ និងដៃគូពាណិជ្ជកម្មសហព័ន្ធកីឡាបាល់ទាត់អាស៊ាន៕