ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ដឹកនាំប្រជុំណែនាំ ដល់ម្ចាស់អាជីវកម្មទិញ-លក់អេតចាយគ្រប់ប្រភេទ ដែលមានទីតាំងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ

42

 

ភ្នំពេញ៖នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំប្រជុំណែនាំ ដល់ម្ចាស់អាជីវកម្មទិញ-លក់អេតចាយគ្រប់ប្រភេទ ដែលមានទីតាំងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចូលរួមអនុវត្តភារកិច្ចដូចខាងក្រោម ។
១-ទីតាំងប្រកបអាជីវកម្មរបស់បងប្អូនត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ មិនត្រូវស្តុកសម្ភាររបស់ខ្លួនលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។
២-សូមបងប្អូនដែលជាម្ចាស់អាជីវកម្ម កុំធ្វើអ្វីប៉ះពាល់ដល់អ្នកជិតខាង រំខានដល់ការរស់នៅរបស់អ្នកជិតខាង ដូចជាការបង្កសំឡេងឮខ្លាំងៗ ឬការបង្កក្លិនស្អុយ ។ល។

៣- ម្ចាស់អាជីវកម្ម មិនត្រូវទិញគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ប៉ុន្តែត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីប្រគល់ជូនអង្គការសុីម៉ាក់។
៤-រាល់ការដឹកជញ្ជូនមិនត្រូវដឹកសំពីងសំពោងឡើយ ។ ចំពោះអ្នកបើកបរត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ បើកបរដោយមានសីលធម៌ ។
៥-ម្ចាស់អាជីវកម្មត្រូវអប់រំណែនាំ បុគ្គលិក និងកម្មកររបស់ខ្លួន មិនឲ្យមានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនជាដាច់ខាត ។
៦-ម្ចាស់អាជីវកម្មត្រូវអប់រំណែនាំបុគ្គលិក និងកម្មកររបស់ខ្លួន មិនឲ្យប្រព្រឹត្តល្បែងសុីសងគ្រប់ប្រភេទ។
៧-ចំពោះមូលដ្ឋានអាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាត ត្រូវស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មឲ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។
រដ្ឋបាលខណ្ឌទុករយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃប្រជុំណែនាំនេះតទៅ ដើម្បីឲ្យបងប្អូនម្ចាស់អាជីវកម្ម ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម៕

អត្ថបទដែលជាប់ទាក់ទង