ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សុភាសិតឥណ្ឌូនេស៊ីដែល លោកស៊ី ជីនពីងលើកមកបរិយាយ

38

លោកស៊ី ជីនពីងនិយាយក្នុងកិច្ចប្រជុំបណ្ដាប្រទេសG7ថា «អំពៅដុះក្នុងរន្ធដូចគ្នា ស្លឹកគ្រៃដុះជាចង្កោម» នេះគឺជាការអំពាវនាវឱ្យមានសាមគ្គីភាព។
លោកមិនគ្រាន់តែរៀបរាប់អត្ថន័យនៃសាមគ្គីប៉ុណ្ណោះទេតែក៏បញ្ជាក់ច្បាស់ពីផលវិបាកនៃការបំបែកបំបាក់។លោកបាននិយាយត្រង់ៗថា«សាមគ្គីគឺជាកម្លាំងការបំបែកបំបាក់គ្មានផ្លូវចេញឡើយ»។ន័យនេះសូម្បីតែនាយឡឺកឺខ្ញុំក៏យល់ដែរកុំថាឡើយអ្នកនយោបាយដែលមានសញ្ញាប័ត្រធំៗនោះ។
ក្នុងសុន្ទរកថារបស់លោកស៊ីជីនពីងក្នុងកិច្ចប្រជុំដំណាក់កាលទី១នៃកិច្ចប្រជុំកំពូលនេះគឺ «រួមគ្នាប្រឈមមុខនឹងបញ្ហាយុគសម័យ រួមគ្នាកសាងអនាគតដ៏ល្អបវរ» ក្នុងនោះ បានបង្ហាញពីអត្ថន័យដែលអំពាវនាវដល់ ភាគីនានា ឱ្យសាមគ្គីគ្នានិងរួមគ្នាទទួលខុសត្រូវ។
ដោយសារការប្រជុំធ្វើនៅប្រទេសឥណ្ឌូនេស៊ីទើបលោកស៊ីលើកសុភាសិតឥណ្ឌូនេស៊ី
ដែលពោលថា«អំពៅដុះក្នុងរន្ធដូចគ្នាស្លឹកគ្រៃដុះជាចង្កោម»។

ការបំបែកនិងបដិបក្ខមិនសមស្របទៅនឹងផលប្រយោជន៍របស់ភាគីណាមួយទេសាមគ្គីគ្នារួមរស់ជាមួយគ្នាគឺជាជម្រើសដ៏ត្រឹមត្រូវ។
សង្ក្រាមរវាងរុស្ស៊ី និង អ៊ុយក្រែនបានធ្វើឲ្យប្រទេសមហាអំណាចនានាឈរក្រពាត់ដៃ
ចាំមើលបំណាំគ្នាទៅវិញទៅមកដោយក្ដីកង្វល់ថាតើគួរទៅកៀក ក ខាងណាមកធ្វើជាមិត្ត?
ពិភពលោកមួយសន្ដិភាពវាជារឿងសំខាន់បំផុតរបស់មេដឹកនាំក្នុងយុគសម័យនុយក្លេអ៊ែរនេះ
ព្រោះពិភពលោកអាចនឹងរលាយដោយសារតែកំហឹង និង ការគ្រប់គ្រងអារម្មណ៍មិនបានរបស់មេដឹកនាំណាម្នាក់ ។
លោកស៊ីជីនពីងក៏បានគូសបញ្ជាក់ដែរដោយដកស្រង់សុភាសិតនេះថាត្រូវតែជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការក្នុងអាស៊ីហើយបញ្ជាក់ថា«ឈ្នះ!ឈ្នះនិងកិច្ចសហប្រតិបត្តិការជាផ្លូវចាំបាច់ សម្រាប់ការអភិវឌ្ឍអាស៊ី»៕

អត្ថបទដែលជាប់ទាក់ទង