ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការបង្ហាញបានព្រឹត្តបត្តិពិន្ទុ ប័ណ្ណសរសើរ នៃការសិក្សានៅវិទ្យាល័យ កាលពីជាងសាមសិបឆ្នាំមុន

126

ភ្នំពេញ៖ តាមសំណេរលើFacebook ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ «ក្រដាស់ប៉ុន្មានសន្លឹកនេះគឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើឱ្យរូបខ្ញុំ ក៏ដូចជាឪពុកម្តាយរបស់ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងពេលបានទទួលវាម្តងៗ ថ្ងៃនេះខ្ញុំអាចបង្ហាញវាទៅកូនៗរបស់ខ្ញុំ ហើយសង្ឃឹមថាសាមសិបឆ្នាំខាងមុខ ខ្ញុំនឹងអាចបង្ហាញវាទៅចៅៗរបស់ខ្ញុំដែរ។»

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណសហការីដែលបានរកឃើញឯកសារដែលនៅសេសសល់មួយចំនួនតូចនេះ ហើយបានរក្សាទុក និងបានផ្ញើមកឱ្យវិញ។ ឯកឧត្តម បានបន្តថា ឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យមួយចំនួនធំមិនត្រូវបានរក្សាទុកឬបាត់ នៅពេលដែលលោកចេញទៅរៀននៅក្រៅប្រទេស និងពេលផ្លាស់ប្តូរទីលំនៅច្រើនដង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានប្រជាជនខ្មែរជាទូទៅទទួលស្គាល់អំពីសម្ថភាព ចំណេះដឹង ប្រកបដោយសីធម៌ គុណធម៌។ លោកបានទទួលបានការសិក្សាខ្ពង់ខ្ពស់ទាំងក្នុងប្រទេស និងក្រៅប្រទេស។ លោក ជាសិស្សពូកែឆ្នើមអំឡុងពេលរៀនថ្នាក់វិទ្យាល័យ។ លោកជានិស្សិតខ្មែរដំបូងគេ ដែលបានទទួលសញ្ញាបត្រពីបណ្ឌិត្យសភាយោធា West Point សហរដ្ឋអាមេរិក នៅខែឧសភា ឆ្នាំ១៩៩៩។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពី សាកលវិទ្យាល័យញូវយ៉ក (New York University)សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០២ និង បណ្ឌិតផ្នែកសេដ្ឋកិច្ចពី សាកលវិទ្យាល័យ ព្រីស្តូល(University of Bristol) ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៨៕

អត្ថបទដែលជាប់ទាក់ទង