ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតា១ខ្នង អណ្ដូងទឹកស្អាតចំនួន៣ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥វត្ត ក្នុងខេត្តកំពត

44

 

កំពត៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន និងក្រុមការងារ និងដោយបានការផ្តល់កិត្តិយសចូលរួមពីលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត បានអញ្ជើញចុះប្រគល់ផ្ទះទេវតា១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនអ្នកស្រី ហួន រាំ មានអាយុ៤៧ឆ្នាំ រស់នៅភូមិឈ្លៀតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង ខេត្តកំពត។

លោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា ប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ។ ពិធីប្រគល់នេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២៧ វិច្ឆិកា ២០២២ ។
អំណោយផ្ទះខាងលើ លោកស្រី ក៏បានផ្តល់ជូនគ្រួសារនេះនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមទៀតផងដែរ រួមមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រឿង ឧបភោគបរិភោគជាច្រើនមុខដូចជា: អង្ករ ១០០Kg, ត្រីខចំនួន១កេស, មីចំនួន៥ កេស,ទឹកដោះគោខាប់ ចំនួន១កេស,ពួកចំនួន១,ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់ ១ប្រអប់ធំ ,ចានដែកចំនួន១, ឆ្នាំងតូចចំនួន១, ឆ្នាំងធំចំនួន១, ខ្ទះឆាចំនួន១, វែកឆាចំនួន១, វែកបាយចំនួន១, វែកសំឡចំនួន១, ស្លាបព្រា និងសមចំនួន១ឡូ, កំសៀវចំនួន១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែចំនួន១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ចំនួន១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំ នឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកាចំនួន ៥០ម៉ឺនរៀល និងចែកជូនកាតាប និងសំភារៈសិក្សាជូនដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ។
បន្ទាប់មកនៅព្រឹកនេះដដែល លោកស្រី ក៏បានអញ្ជើញដឹកនាំក្រុមការងារប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន៣ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ ខេត្តកំពត ។ អណ្ដូងទឹកស្អាតដែលមានលេខរៀង១០៨ ដល់១១០ ត្រូវបានដាក់អោយបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងស្រុកដងទង់ ខេត្តកំពត ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

លោកស្រីបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូនប្រជាពលដែលទទួលអាស្រ័យផលអណ្ដូងទឹក ហើយក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ប្រជាពលរដ្ឋទាំងអស់ក្នុងបរិយាកាសរីករាយបំផុត។
បន្ទាប់មក កម្មវិធីចុងក្រោយ លោកស្រី ហ៊ុន ម៉ាណា ក៏បានអញ្ជើញដឹកនាំក្រុមការងារនាំយកទេយ្យវត្ថុ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥វត្ត នៅក្នុងស្រុកជុំគិរី ខេត្តកំពត ។ ពិធីនេះ ត្រូវបានធ្វើរួមគ្នានៅវត្តអង្គមេត្រីសេត្ថារាម ស្ថិតនៅក្នុងស្រុកជុំគិរី ខេត្តកំពត ។ វត្តដែលទទួលបានទេយ្យវត្ថុទាំង៥រួមមាន វត្តអង្គមន្ត្រីសេត្តារាម, វត្តគីរីព្រះពុទ្ធ,វត្តអង្គជុំ,វត្តអង្គអណ្ដែត និងវត្តភ្នំតាក្រោកសេត្ថារាម។
លោកស្រីបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីទុក្ខនិងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តៗ ទទួលបាន៖
០១-អង្ករ១តោន ។ ០២-ត្រីខ ចំនួន១កេស មាន១០យួរ ។ ០៣-មីចំនួន៥កេសធំ(៣០កេសតូច) ។ ០៤- ត្រីងៀតចំនួន ១០ គីឡូ ។ ០៥- សាច់ក្រកចំនួន១០ គីឡូ ។ ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ ។ ០៧- ទឹកដោះគោខាប់ ចំនួន២កេស។ ០៨-កាហ្វេ ចំនួន ៥កញ្ចប់ធំ។ ០៩-តែចំនួន២ គីឡូក្រាម ។ ១០- ស្ករសចំនួន១បេ ។ ១១- អំបិលចំនួន១បេ ។ ១២-ប៊ីចេងចំនួន១បេ។ ១៣-ទឹកត្រីចំនួន៥យួ ។ ១៤- ទឹកស៊ីអុីវចំនួន៥យួរ ។ ១៥-សាប៊ូដុំចំនួន៣០ ដុំតូច ។
១៦-ច្រាស និងថ្នាំដុសធ្មេញចំនួន១០០ ឈុត ។ ១៧-ទៀនវស្សា១គូរ ។ ១៨-ប្រេង កូឡាចំនួន ៥ដុំ ។ ១៩-ប្រេងខ្យល់ ចំនួន៥ដុំ ។ ២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស ។ ២១-អាល់កុលសម្លាប់មេរោគ ចំនួន៤កាន ។ ២២-ដបសំរាប់ដាក់អាល់កុល ចំនួន១០ដប។ ២៣-ស្លាដក់ចំនួន ៤៧ ។ ២៤- ថវិកា ចំនួន២លានរៀល៕.
សំរិត

 

អត្ថបទដែលជាប់ទាក់ទង