ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងលោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ជាជំនួយការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋលេខាធិការ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ។
សូមជម្រាបថា បច្ចុប្បន្នលោក កើត ឆែ និងលោក មាន ចាន់យ៉ាដា មានតួនាទីជាអភិបាលរងរាជធានីភ្នំពេញ៕