ថ្ងៃទី៤ធ្នូម្សិលម៉ិញនេះ ប្រជាជននៅឃុំដីឥដ្ឋចំនួន ទទួលការព្យាបាល ដោយឥតពីសមាគមមនុស្សនៅកម្ពុជា
ភ្នំពេញ៖តាមរយៈលោកឧត្តមសេនីយ៍ឯកអ៊ូម៉ានីរ៉ាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជាបានចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាជនក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយដោយមិនគិតកម្រៃ ។
ការចុំពិនិត្យព្យាបាលនេះមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម
AMH មកពីប្រទេសបារាំងចំនួន១០រូបរួមជាមួយគ្រូពេទ្យរបស់កម្ពុជាចំនួន៦រូប ។
បើតាមការឲ្យដឹងពីលោកយ៉ែម ប៊ុណ្ណាមេឃុំដីឥដ្ឋនោះថាតាមការគ្រោងទុកឃុំរៀបចំ
ប្រជាជនចំនួន១២០រូបដើម្បីឲ្យទទួលសេវាព្យាបាលដោយមិនគិតកម្រៃនេះ។តែបើតាមការ
គិតទុករបស់លោកប្រជាជនអាចនឹងមានចំនួនច្រើនជាងនេះ។ឃុំដីឥដ្ឋមានភូមិចំណុះចំនួន
១០ភូមិគ្រប់ភូមិទាំងអស់សុទ្ធតែបានទទួលនូវសេវាព្យាបាលជម្ងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ។
ដោយឡែកអ្នកស្រីសាត ធារីដែលជាប្រធានសមាគមមនុស្សធម៌នៅកម្ពុជាមានប្រ
សាសន៍ថាក្រុមការងាររបស់អ្នកស្រីនឹងធ្វើការពេញមួយថ្ងៃទី៤ធ្នូនេះ។បើមានប្រជាជនមក
ក្រុមការងារនៅតែបន្តសកម្មភាព ។
សូមបញ្ជាក់ថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងនឹងធ្វើសកម្មភៅាពបែបនេះនៅកម្ពុជារយៈពេល១៥ថ្ងៃ ។ក្នុងរយៈពេល១៥ថ្ងៃនេះបើតាមការឲ្យដឹងបន្ថែមពីអ្នកស្រីសាត ធារីនោះថាប្រជាជនចំនួនពី១,៥០០ទៅ១.៦០០នាក់នឹងបានទទួលសេវាព្យាបាលជម្ងឺដោយ
មិនគិតថ្លៃនេះ ។
លោកឧត្តមសេនីយ៍ឯកអ៊ូ ម៉ានីរ៉ាបាននិយាយថាយើងសប្បាយរីរាយដែលបានធ្វើ
សកម្មភាពមនុស្សធម៌លើផ្នែកសុខភាពចំពោះប្រជាជន។មនុស្សគ្រប់ៗរូបត្រូវការសុខភាពជាចម្បង ៕